តើការព្យាយាមស្វែងរកប្រភពនៃវីរុសកូវីដ-១៩ របស់សហរដ្ឋអាមេរិកដើម្បីអ្វី?

សហរដ្ឋអាមេរិកបានព្យាយាមម្ដងហើយ ម្ដងទៀតក្នុងការស្វែងរកប្រភពនៃវីរុសកូវីដ-១៩ ដោយផ្អែកទៅលើការសន្និដ្ឋានមួយ គឺវីរុសនេះបានលេចធ្លាយចេញពីមន្ទីពិសោធន៍នៃទីក្រុងវូហាន ប្រទេសចិន ទោះបីជាមានការជំទាស់និងបដិសេធពីប្រទេសចិនក្ដីទាក់ទងទៅនឹងការសន្និដ្ឋាន ឬទ្រឹស្ដីនៃការផ្ទុះចេញពីមន្ទីពិសោធន៍របស់ខ្លួន។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានធ្វើសេចក្ដីថ្លែងការណ៍ស្ដីពីប្រភពនៃវីរុសនេះផងដែរថាភាគរយតិចតួចណាស់ដែលជំងឺនេះ គឺបង្កើតឡើងដោយមនុស្ស ប៉ុន្តែវាមានភាគរយខ្ពស់ក្នុងការឆ្លងពីសត្វច្រើនជាង។ នាពេលថ្មីៗនេះប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Joe Biden បានកំណត់ពេលវេលាជាថ្មីម្ដងទៀតសម្រាប់ក្រុមស្រាវជ្រាវរបស់ខ្លួន ឱ្យសិក្សាស្រាវជ្រាវសារជាថ្មីម្ដងទៀតដោយតម្រូវឱ្យធ្វើសេចក្ដីរាយការណ៍ជូនលោកវិញក្នុងរយៈពេល ៩០ ថ្ងៃស្ដីពីប្រភពនៃវីរុសកូវីដ-១៩។ គួរឱ្យកត់សម្គាល់ផងដែលថា បន្ទាប់ពីលោក Joe Biden...