Day: September 2, 2021
ការនាំជនបរទេសចូលមកចូលរួមកិច្ចការផ្ទៃក្នុងនៃប្រទេសមិនមែនជាសញ្ញាវិជ្ជមាននោះឡើយ
នាពេលថ្មីៗនេះលោកសម រង្សីបានធ្វើការប្រកាសក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកថា ខ្លួនបានធ្វើដំណើរដល់ប្រទេសសហរដ្ឋអាមេរិកហើយ ប៉ុន្តែមិនបានបញ្ជាក់អំពីព័ត៌មានអ្វីបន្ថែមទៀតនោះឡើយដូចជាគោលបំណងនៃការធ្វើដំណើរទស្សនៈកិច្ចនេះ ឬផែនការអ្វីនោះទេ។ ទោះបីជាយ៉ាងណាក្ដីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានដាក់ការសង្ស័យថា អតីតប្រធានគណបក្សសង្រ្គោះជាតិទៅសហរដ្ឋអាមេរិកក្នុងគោលបំណងជួបជា មួយមន្រ្តីជាន់ខ្ពស់របស់អាមេរិកដើម្បីបំផ្លាញកម្ពុជាប៉ុណ្ណោះ។ ជាងនេះទៅទៀតអ្នកនាំពាក្យគណៈបក្សប្រជាជនកម្ពុជាបានបន្ថែមទៀតថា “ការដែលក្រុមឧទ្ទាមក្រៅច្បាប់ដែលសម្ដៅដល់ លោក សម រង្ស៊ី ទៅរកជួបមន្ត្រីអាមេរិកជាភស្តុតាងបញ្ជាក់ពីគំនិតអាក្រក់របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែ ចង់បំផ្លាញខ្មែរ” តាមរយៈតេឡេក្រាមកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ។ ប៉ុន្តែយើងមិនទាន់ដឹងទេថាតើការដាក់ការសង្ស័យនេះជាការពិតឬយ៉ាងណា? លោក...