តើស្ថានភាពនឹងប្រសើរឡើងដែលឬទេបន្ទាប់ពីការមកដល់របស់អនុព័ន្ធយោធាថ្មីនៃសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា?

កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅ ស្ថានទូតអាមេរិកបានធ្វើការបង្ហោះសារលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនស្ដីពីជំនួបរវាងឯកឧត្ដម W. Partrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ជាមួយនឹងឯកឧត្ដមហ៊ុន ម៉ាណែតដើម្បីណែនាំអំពីលោកវរសេនីយ៍ឯក Jacky Ly ដែលនឹងចូលកាន់តំណែងជាអនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។ ជំនួបចរចារនៃភាគីទាំងពីរបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីអ្នកវិភាគ និងតាមដាននូវទំនាក់ទំនងនៃប្រទេសទាំងពីរដែលគ្រប់គ្នាអាចមើលឃើញថាមួយរយៈចុងក្រោយនេះមានភាពរអាក់រអួលជាពិសេសនោះ គឺលើបញ្ញាមូលដ្ឋានកងទ័ពជើងទឹករាមដែលសហរដ្ឋអាមេរិកបានដាក់ការចោទប្រកាន់ថា កម្ពុជាអនុញ្ញាត្តិឱ្យប្រទេសចិនដាក់មូលដ្ឋានកងទ័ពនៅទីនោះ រហូតឈានទៅដល់សូមពិនិត្យពេញលេញលើមូលដ្ឋាននោះដែលកម្ពុជាមើលឃើញថាជាការរំលោភលើបូរណភាពដែនដីនៃប្រទេស។ រូបភាពពីគេហទំព័រផ្លូវការណ៍របស់ស្ថានទូតអាមេរិក គួរឱ្យចាប់អារម្មណ៍ផងដែរថា បន្ទាប់ពីជំនួបពិភាក្សានេះបានបញ្ចប់ទៅស្ថានទូតសហរដ្ឋអាមេរិកបានធ្វើការបង្ហោះសារខ្លីមួយដោយភ្ជាប់ជាមួយរូបថតមួយចំនួននោះគឺ «ពួកលោកបានពិភាក្សាគ្នាអំពីការខិតខំរួមគ្នាដើម្បីប្រឆាំងនឹងមេរោគរាតត្បាត និងសារៈសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាត្រូវមានអធិបតេយ្យភាព ឯករាជ្យភាព និងលទ្ធិប្រជាធិបតេយ្យ»។...