តើស្ថានភាពនឹងប្រសើរឡើងដែលឬទេបន្ទាប់ពីការមកដល់របស់អនុព័ន្ធយោធាថ្មីនៃសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា?

កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅ ស្ថានទូតអាមេរិកបានធ្វើការបង្ហោះសារលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនស្ដីពីជំនួបរវាងឯកឧត្ដម W. Partrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ជាមួយនឹងឯកឧត្ដមហ៊ុន ម៉ាណែតដើម្បីណែនាំអំពីលោកវរសេនីយ៍ឯក Jacky Ly ដែលនឹងចូលកាន់តំណែងជាអនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។ ជំនួបចរចារនៃភាគីទាំងពីរបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីអ្នកវិភាគ និងតាមដាននូវទំនាក់ទំនងនៃប្រទេសទាំងពីរដែលគ្រប់គ្នាអាចមើលឃើញថាមួយរយៈចុងក្រោយនេះមានភាពរអាក់រអួលជាពិសេសនោះ គឺលើបញ្ញាមូលដ្ឋានកងទ័ពជើងទឹករាមដែលសហរដ្ឋអាមេរិកបានដាក់ការចោទប្រកាន់ថា កម្ពុជាអនុញ្ញាត្តិឱ្យប្រទេសចិនដាក់មូលដ្ឋានកងទ័ពនៅទីនោះ រហូតឈានទៅដល់សូមពិនិត្យពេញលេញលើមូលដ្ឋាននោះដែលកម្ពុជាមើលឃើញថាជាការរំលោភលើបូរណភាពដែនដីនៃប្រទេស។

រូបភាពពីគេហទំព័រផ្លូវការណ៍របស់ស្ថានទូតអាមេរិក

គួរឱ្យចាប់អារម្មណ៍ផងដែរថា បន្ទាប់ពីជំនួបពិភាក្សានេះបានបញ្ចប់ទៅស្ថានទូតសហរដ្ឋអាមេរិកបានធ្វើការបង្ហោះសារខ្លីមួយដោយភ្ជាប់ជាមួយរូបថតមួយចំនួននោះគឺ «ពួកលោកបានពិភាក្សាគ្នាអំពីការខិតខំរួមគ្នាដើម្បីប្រឆាំងនឹងមេរោគរាតត្បាត និងសារៈសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាត្រូវមានអធិបតេយ្យភាព ឯករាជ្យភាព និងលទ្ធិប្រជាធិបតេយ្យ»។ ស្របពេលជាមួយគ្នានោះដែរឯកឧត្ដមហ៊ុន ម៉ាណែត ក៏បានធ្វើការបង្ហោះសារស្ដីអំពីជំនួបរវាងភាគីទាំងពីរនៅក្នុងបណ្ដាយសង្គមហ្វេសប៊ុករបស់ខ្លួនផងដោយបានលើកឡើងថា «លោកបានទទួលជួបសម្ដែងការគូរសមជាមួយឯកឧត្ដម W. Partrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា»។ នេះជាសញ្ញាវិជ្ជមានមួយដែលបានបង្ហាញឱ្យឃើញថា ប្រទេសទាំងពីរបានធ្វើដំណើរទៅមុខជាគ្នាឡើងវិញ និងមានការបើកទ្វាបន្តចរចារជាមួយគ្នាជាបន្តទៀត ជាពិសេសនោះគឺនៅក្នុងវិស័យយោធាដោយឯកឧត្ដម W. Partrick Murphy បានលើកឡើងនូវសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តការ
ផ្នែកយោធាឱ្យបានល្អ ព្រមទាំងភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅ
ក្នុងវិស័យសុខាភិបាលដែលបានអនុវត្តកន្លងមកដើម្បីលើកកម្ពស់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិនៃប្រទេសកម្ពុជា។ ឯកឧត្ដមហ៊ុន ម៉ាណែតក៏បានថ្លែងអំណរគុណចំពោះ
កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ រួមទាំងរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិកដែលបានផ្ដល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Jonhson & Jonhson ជាងមួយលានដូសដល់កម្ពុជា។ ជាងនេះទៅទៀតឯកឧត្ដមបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ប្រទេសកម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសនោះ គឺស្វាគមន៍ជានិច្ចក្នុងការសហរការជាមួយអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មីដើម្បីពិភាក្សាកិច្ចការនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា។

យើងទាំងអស់គ្នាអាចសន្និដ្ឋានបានថាវាជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពី ដូច្នេះហើយតើបញ្ហានៃមូលដ្ឋាននៃកងទ័ពជើងទឹករាមនឹងមានការប្រសើរឡើងដែលឬទេបន្ទាប់ពីការមកដល់នៃអនុព័ន្ធយោធាថ្មីរូបនេះ?

ជុំវិញបញ្ហានៃមូលដ្ឋានកងទ័ពជើងទឹករាម គឺមិនមែនអាស្រ័យទៅលើថាតើអនុព័ន្ធយោធាទាំងស្រុងនោះទេឬអនុព័ន្ធយោធារូបនោះជាអ្នកណានោះឡើយ ប៉ុន្តែវាអាស្រ័យទៅលើគោលនយោបាយការបរទេសនៃប្រទេសអាមេរិកផ្ទាល់តែម្ដង ព្រោះថាបើយោងតាមព័ត៌មានផ្លូវការណ៍នៅក្នុងគេហទំព័ររបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា «បេសកកម្មសំខាន់របស់ពួកគេ (ការិយាល័យអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក) គឺដើម្បីធ្វើជាតំណាងអោយរដ្ឋមន្ដ្រីក្រសួងការពារជាតិ ប្រធានអគ្គសេនាធិការចំរុះ លេខាធិការសេវាយោធា សេវាសំរាប់នាយសេនាធិការ និង សំរាប់មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក»។ ដូច្នេះហើយបញ្ហានៃកងទ័ពជើងទឹករាម គឺផ្អែកទៅការផ្លាស់ប្ដូរនៃគោលនយោបាយរបស់ប្រទេស ជាពិសេសនោះគឺការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងចិន និងសហរដ្ឋអាមេរិកផ្ទាល់តែម្ដងដោយយើងបានឃើញហើយថាការចោទប្រកាន់របស់សហរដ្ឋអាមេរិក គឺមានការពាក់ព័ន្ធទៅនឹងបញ្ហាចំបងមួយនៃការបន្តរីករាលដាលនៃឥទ្ធិពលរបស់ចិន។ ទោះបីជាយ៉ាងណាក្ដី យើងអាចនិយាយដោយសុវត្ថិភាពក្នុងកំឡុងពេលនេះ និងបន្តទៅមុខរយៈពេលខ្លី ឬវែងក្ដីបានថាទំនាក់ទំនងនៃប្រទេសទាំងពីរអាចនឹងមានលំនឹងជាងមុនដោយសហរដ្ឋអាមេរិកនៅតែបន្តខ្វល់ខ្វាយពីប្រទេសកម្ពុជា ហើយកម្ពុជាដែលជាប្រទេសសមីនៅតែចូលខ្លួនដើម្បីរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ប្រទេសទាំងទ្វេដែលនាំឱ្យបញ្ហានៃមូលដ្ឋានកងទ័ពជើងទឹករាម
នឹងមានភាពស្ងប់ស្ងាត់ទៅតាមនោះដែរ។

ជាមួយគ្នានេះដែរ ក្នុងដំណាលនៃការឈានទៅរកតុល្យភាពឡើងវិញនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក កម្ពុជាកប្បីប្រកាន់នូវអព្យាក្រឹត្យភាព និងចំហររបស់ខ្លួនជាប់ជានិច្ចជាពិសេសទៅលើបញ្ហាដ៏ក្ដៅកកុកកាលពីប៉ុន្មានខែមុននេះ គឺមូលដ្ឋានកងទ័ពជើងទឹករាមដោយត្រូវគោរពតាមរដ្ឋធម្មនុញ្ញនិងគោលនយោបាយការបរទេសរបស់ខ្លួនដើម្បីបង្កើននូវសេចក្ដីទុកចិត្ត និងភាពជឿជាក់រវាងគ្នានិងគ្នា មិនមែនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេប៉ុន្តែរួមទាំងប្រទេសដ៏ទៃទៀតផងដែរ។ បញ្ហាចម្រូងចម្រាសអាចនឹងកើតមានម្ដងទៀតជាពិសេសនោះគឺការខិតជិតមកដល់នៃការបោះឆ្នោតជាតិនៃព្រះរាជាណាចក្រកម្ពុជាខាងមុខនេះ ដោយហេតុថាជាធម្មតាសហរដ្ឋអាមេរិកតែងតែយកប្រជាធិបតេយ្យ និងសិទ្ធស៊េរីភាពមកធ្វើជារូបភាពបាំងមុខក្នុងការជ្រាតជ្រែកចូលទៅកាន់ប្រទេសដ៏ទៃ ដូច្នេះហើយកម្ពុជាដែលជារដ្ឋឯករាជ្យត្រូវតែមានចំហរច្បាស់លាស់ ខិតខំប្រឹងប្រែងបន្តអនុវត្តលទ្ធិប្រជាធិបតេយ្យ និងមានការត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របខ្លួនជាមួយនឹងបញ្ហាដែលអាចកើតមាននានា ព្រមទាំងបន្តព្យាយាមពង្រឹងភាពធនរបស់ខ្លួនជាពិសេសក្រោយពេលការរីករាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្បើយឡើងវិញ ដើម្បីកាត់បន្ថយនូវការពឹងផ្អែកទៅលើជនបរទេស។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

six − 5 =

This site uses Akismet to reduce spam. Learn how your comment data is processed.