“សិចតោ សិចម៉ូវ”

មេឧទ្ទាមក្បត់ជាតិកំពុងតែធ្លាក់ខ្លួនផុងចូលក្នុងល្បែងនយោបាយដ៏ស្មោកគ្រោក និងរាក់កំភែលរបស់ខ្លួន ក្រោយពីជននេះបានឆ្លៀត ឆក់យកពាក្យប៉ុន្មានឃ្លាដែលកាសែត The Guardan ចុះផ្សាយខុសយកមកជួយឃោសនាបន្តដោយចោទប្រកាន់ថាសម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប។ សម រង្ស៊ី មេឧទ្ទាមក្បត់ជាតិបានឆ្លៀតឱកាសធ្វើនយោបាយទៅលើអត្ថបទដែលចុះផ្សាយបំភ្លៃការពិតនេះទៀតផង ។ ដោយយកពាក្យប៉ុន្មានម៉ាត់របស់កាសែត The Guardan នៅថ្ងៃទី៥ ខែតុលា ជននេះបានបង្ហោះខិត្តបណ្ណនិយាយបំផ្លើសចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ប្រុងរត់ចោលស្រុកក្រោយពីបានទិញលិខិតឆ្លងដែន...