ការធ្វើទុក្ខបុកម្នេញរបស់សហរដ្ឋអាមេរិកមកលើមូលដ្ឋានកងទ័ពជើងទឹករាម

ប្រសិនបើសហរដ្ឋអាមេរិកមានសម្ថភាពអាចដឹងថាកម្ពុជាកំពុងធ្វើអ្វីនៅក្នុងមូលដ្ឋានកងទ័ពរាមហើយនោះ ហេតុអ្វីពួកគេនៅតែទាមទារឱ្យមានការចុះទស្សនៈកិច្ចពេញលេញនៅទីនោះទៀត? តើអ្នកដឹងទេថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមានសព្វាវុធទំនើបជាងគេបើប្រៀបធៀបនឹងប្រទេសដ៏ទេសរួមទាំងប្រទេសចិនផងដែរ ជាងនេះទៅទៀតសហរដ្ឋអាមេរិកថែមទាំងមានលទ្ធភាពអាចពិនិត្យពិច្ច័យទៅលើសកម្មភាពរបស់ដ៏ទៃពីលើអាកាសទៀតផងប្រសិនបើប្រព័ន្ធ ការពាររបស់ប្រទេសនោះខ្សោយដោយមិនមានការទប់ស្កាត់ចំពោះការតាមដាននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនៅតែធ្វើប្រងើយ និងបន្តចោទប្រកាន់មកលើប្រទេសកម្ពុជាស្ដីទីមូលដ្ឋានកងទ័ពជើងទឹករាមដោយលើកឡើងដដែលៗថាកម្ពុជាបានអនុញ្ញាត្តិឱ្យប្រទេសចិនសាងសង់ មូលដ្ឋានកងទ័ពនៅទីនោះ។ ជាក់ស្ដែងនាពេលថ្មីៗនេះ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់សហរដ្ឋអាមេរិក បានបង្ហាញជាសាធារណៈនូវអ្វីដែលខ្លួនបានមើលឃើញពីផ្កាយរណបដែលបង្ហាញពីការសាងសង់នៅខែសីហា និងខែកញ្ញានៃអគារថ្មីចំនួន ៣ និងការចាប់ផ្តើមផ្លូវថ្មី។ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថាវត្តមានយោធាបរទេសណាមួយនៅរាមនឹងរំលោភ រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់។...