សូមចូលរួមការទាមទារអាមេរិកលុបចោល “បំណុលកខ្វក់”

បំណុលរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក បានកើតឡើងក្នុងអំឡុងឆ្នាំ១៩៧២ ១៩៧៣ និង ១៩៧៤ ក្នុងអំឡុងពេលដែលរដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានជាមួយសហរដ្ឋអាមេរិក ក្រោមរូបភាពនៃការទិញទំនិញពីសហរដ្ឋអាមេរិក ដែលមានដួចជា៖កប្បាស អំបោះ ថ្នាំជក់ ប្រេងឆា ស្រូវសាលី ម្សៅស្រូវសាលីនិងអង្ករ។ប្រាក់ដើមបំណុលដែលភាគីអាមេរិកបានទាមទារថា កម្ពុជាបានជំពាក់គឺ ២៧៥លានដុល្លារអាមេរិកដោយមានអត្រាការប្រាក់២% ក្នុងមួយឆ្នាំសម្រាប់រយៈពេលអនុគ្រោះ និង៣% ក្នុងមួយឆ្នាំសម្រាប់រយៈពេលសងប្រាក់ដើម។បច្ចុប្បន្ន តួលេខប្រាក់ដើមត្រូវបានកាត់បន្ថយមកនៅត្រឹមប្រមាណ ១៦២ លានដុលា្លរអាមេរិក ដែលនេះជាតួលេខប្រាក់ដើមបំណុលដែលកម្ពុជាបានទទួលស្គាល់ជាផ្លូវការ។ បំណុលមរតករបស់កម្ពុជាចំពោះអាមេរិកនេះពុំមែនជាប្រភេទជំនួយអភិវឌ្ឈន៍ផ្លូវការដូចបំណុលដែលរាជរដ្ឋាភិបាលបាននិងកំពុងខ្ចី...