សូមចូលរួមការទាមទារអាមេរិកលុបចោល “បំណុលកខ្វក់”

បំណុលរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក បានកើតឡើងក្នុងអំឡុងឆ្នាំ១៩៧២ ១៩៧៣ និង ១៩៧៤ ក្នុងអំឡុងពេលដែលរដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានជាមួយសហរដ្ឋអាមេរិក ក្រោមរូបភាពនៃការទិញទំនិញពីសហរដ្ឋអាមេរិក ដែលមានដួចជា៖កប្បាស អំបោះ ថ្នាំជក់ ប្រេងឆា ស្រូវសាលី ម្សៅស្រូវសាលីនិងអង្ករ។ប្រាក់ដើមបំណុលដែលភាគីអាមេរិកបានទាមទារថា កម្ពុជាបានជំពាក់គឺ ២៧៥លានដុល្លារអាមេរិកដោយមានអត្រាការប្រាក់២% ក្នុងមួយឆ្នាំសម្រាប់រយៈពេលអនុគ្រោះ និង៣% ក្នុងមួយឆ្នាំសម្រាប់រយៈពេលសងប្រាក់ដើម។បច្ចុប្បន្ន តួលេខប្រាក់ដើមត្រូវបានកាត់បន្ថយមកនៅត្រឹមប្រមាណ ១៦២ លានដុលា្លរអាមេរិក ដែលនេះជាតួលេខប្រាក់ដើមបំណុលដែលកម្ពុជាបានទទួលស្គាល់ជាផ្លូវការ។


បំណុលមរតករបស់កម្ពុជាចំពោះអាមេរិកនេះពុំមែនជាប្រភេទជំនួយអភិវឌ្ឈន៍ផ្លូវការដូចបំណុលដែលរាជរដ្ឋាភិបាលបាននិងកំពុងខ្ចី ចាប់ពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន ក្នុងគោលបំណងទ្រទ្រង់ចីរភាពកំណើន កាត់បន្ថយភាពក្រីក្រ និងបង្កើនផលិតភាពសេដ្ឋកិច្ចទេ។ផ្ទុយទៅវិញ បំណុលទាំងនោះជាប្រភេទ“បំណុលកខ្វក់” ដែលបានគាំទ្រអោយមានសង្គ្រាមនៅកម្ពុជានិងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែលិចលង់ទៅៗ ព្រមទាំងបានបង្កជាសោកនាដកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជា តាមរយៈការបំផ្លិចបំផ្លាញធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាស្នើរគ្មានសល់។


ម៉្យាងទៀត បំណុលមរតករបស់កម្ពុជាចំពោះអាមេរិកនេះជាការប៉ះប៉ួវដល់ប្រជាជននិងប្រទេសកម្ពុជា។ទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ទៅហើយក្តីក៏ប៉ុន្តែភាពឈឺចាប់ដោយការព្រាត់ប្រាស់គ្រួសារនិងបាត់បង់សាច់ញាត នៅតែស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជានៅឡើយ។ទន្ទឹមនេះ រហូតមកដល់បច្ចុប្បន្ន ប្រជាជនកម្ពុជានៅតែរងគ្រោះដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមឬបំណុលកខ្វក់ទាំងនេះ។


អាមេរិកធ្លាប់ បានលុបបំណុលចំពោះប្រទេសមួយចំនួន ដូចជា អ៊ីរ៉ាក់ យូហ្គូស្លាវី ប៉ាគីស្ថាន ហ្ស៊កដាន់ និងបូស្នៀ។ដូច្នេះប្រទេសយើងត្រូវទាមទារអាមេរិកលុបចោល “បំណុលកខ្វក់” ទាំងស្រុងតែម្តង។
សូមចូលរួមជាមួយយើងទាមទារអាមេរិកលុបចោល “បំណុលកខ្វក់” ។
សូមជួយស៊ែរបន្តផង!

Bun

Leave a Reply

Your email address will not be published. Required fields are marked *

5 × 4 =

This site uses Akismet to reduce spam. Learn how your comment data is processed.