អ្នកវិទ្យាសាស្ត្រព្រមានបិទមន្ទីរពិសោធន៍កងទ័ពជើងទឹក

ក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៖ បានគំរាមកំហែងបិទមន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅទីនោះ។ អ្នកវិទ្យាសាស្ត្រលោកខាងលិចបានព្រមានថា សកម្មភាពទាំងនេះអាចនឹងបណ្ដាលឱ្យប៉ះពាល់ដល់ការស្វែងរកមេរោគដែលមានសភាពផ្លាស់ប្ដូរឆាប់រហ័ស ដែលមានលក្ខណៈអាចទប់ស្កាត់នឹងការរាតត្បាតនៃជំងឺគ្រុនផ្តាសាយពិភពលោកដទៃទៀតនាពេលខាងមុខ។ ប្រទេសឥណ្ឌូណេស៊ីបានផ្អាកការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញជោគវាសនានៃអង្គភាពស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តកងទ័ពជើងទឹកលេខ ២ កាលពីខែមុន។ ការណ៍នេះបានកើតឡើងបន្ទាប់ពីអ្នកនយោបាយជាន់ខ្ពស់មួយរូបបានលើកឡើងថា «អង្គភាពស្រាវជ្រាវមួយនេះមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រទេសឥណ្ឌូនេស៊ី និងអាចជាការបិទបាំងសម្រាប់អំពើចារកម្មទៀតផង»។ ស្ថានទូតអាមេរិកបានបដិសេធថា គ្រឿងបរិក្ខារទាំងអស់នោះមិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងប្រមូលព័ត៌មានសម្ងាត់អ្វីនោះទេ ហើយបានបន្ថែមទៀតថា បុគ្គលិកមន្ទីរពិសោធន៍មួយចំនួនធំ គឺជាជនជាតិឥណ្ឌូនេស៊ីដែលពួកគេបានជួយក្នុងការស្រាវជ្រាវដែលធ្វើឡើងដោយសហការជាមួយមន្ត្រីសុខាភិបាលក្នុងតំបន់។ យោងតាមរបាយការណ៍របស់ស្ថានទូត មន្ទីរពិសោធន៍ស្រាវជ្រាវជីវវេជ្ជសាស្ត្របានបើកដំណើរការនៅទីក្រុងហ្សាកាតាក្នុងឆ្នាំ ១៩៧០ ហើយបានសិក្សាពីជំងឺត្រូពិច រួមទាំងជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺគ្រុនផ្តាសាយបក្សី។...