តើសង្រ្គាមរុស្សី និងអ៊ុយក្រែនអាចឈានទៅដល់ជាសង្រ្គាមលោកលើទី៣ឬទេ?

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានប្រកាសបើកប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែន។ ការប្រកាសនេះបានធ្វើឡើង ក្រោយពីលោកពូទីនបានប្រកាសទទួលស្គាល់ជាផ្លូវការនូវឯករាជភាពតំបន់អប្បគមចំនួនពីរនៅប៉ែកខាងកើតអ៊ុយក្រែន គឺដូនែតស្ក៍ និងលូហ្កាន់ស្ក៍កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ។ ស្របពេលជាមួយគ្នានេះសហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងចាស់ដៃលើទង្វើរបស់លោកពូទីន និងរៀបចំទណ្ឌកម្មថ្មីៗទៀតដើម្បីប្រឆាំងរុស្ស៊ី។ ការធ្វើប្រតិបត្តិការនេះ យើងអាចនិយាយបានថាមិនមែនជាជម្លោះរវាងរុស្សី និងអ៊ុយក្រែនតែប៉ុណ្ណោះទេ ប្រសិនបើយើងមើលឱ្យកាន់តែស៊ីជម្រៅ វាគឺជាជម្លោះរវាងរុស្សី និងសមាជិកនៃអង្គការណាតូ (NATO) ដែលមានប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិកជាសមាជិក។ មូលហេតុចម្បងនៃបញ្ហានេះទាក់ទងទៅនឹងការពង្រីកខ្លួនរបស់អង្គការ NATO ឆ្ពោះទៅភាគខាងកើត។ ជាក់ស្ដែងលោក...