រុស្ស៊ីបានលើកឡើងថា សហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទានដល់មន្ទីពិសោធន៍ជីវសាស្រ្ដនៅអ៊ុយក្រែនសម្រាប់ផលិតអាវុធជីវសាស្រ្ត

រុស្ស៊ីដែល​បាន​ចោទ​អាមេរិក​ថា បានលួច​ផ្តល់ហិរញ្ញវត្ថុ ​ជួយ​មន្ទីរពិសោធន៍​ក្នុងទឹកដី​អ៊ុយក្រែន ក្នុងគោលដៅ​ផលិត​អាវុធ​ជីវសាស្រ្ត។ អាមេរិក និង​រុស្ស៊ី​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ជុំវិញ​អាវុធគីមី និង​អាវុធ​ជីវសាស្រ្ត នៅ​អ៊ុយក្រែន។ ហេតុអ្វី​បានជា​ផ្ទុះ​កើត​មាន​ការចោទប្រកាន់គ្នា​ ពីរឿង​ប្រើអាវុធ​គីមី អាវុធ ជីវសាស្រ្ត​នៅ​អ៊ុយក្រែន? តើអាមេរិក និងអ៊ុយក្រែន ពិតជា​លួចផលិត​អាវុធ​ជីវសាស្រ្ត តាមការចោទប្រកាន់​របស់​រុស្ស៊ី​មែនឬ​យ៉ាងណា? ជាក់ស្តែងបន្ទាប់ពីមានប្រតិបត្តិការយោធាពិសេសរុស្ស៊ីទៅទឹកដី​អ៊ុយក្រែនរួចមក មន្ទីរពិសោធន៍ជីវសាស្ត្រសម្ងាត់របស់អ៊ុយក្រែនត្រូវបានកងទព័រុស្សីធ្វើការវាយកំទេច។ កាលពីថ្ងៃទី ៦ ខែមីនាកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ពួកគេបានរកឃើញភស្តុតាងនៃកម្មវិធីជីវសាស្ត្រយោធាដែលផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន...