រុស្ស៊ីបានលើកឡើងថា សហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទានដល់មន្ទីពិសោធន៍ជីវសាស្រ្ដនៅអ៊ុយក្រែនសម្រាប់ផលិតអាវុធជីវសាស្រ្ត

រុស្ស៊ីដែល​បាន​ចោទ​អាមេរិក​ថា បានលួច​ផ្តល់ហិរញ្ញវត្ថុ ​ជួយ​មន្ទីរពិសោធន៍​ក្នុងទឹកដី​អ៊ុយក្រែន ក្នុងគោលដៅ​ផលិត​អាវុធ​ជីវសាស្រ្ត។ អាមេរិក និង​រុស្ស៊ី​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ជុំវិញ​អាវុធគីមី និង​អាវុធ​ជីវសាស្រ្ត នៅ​អ៊ុយក្រែន។ ហេតុអ្វី​បានជា​ផ្ទុះ​កើត​មាន​ការចោទប្រកាន់គ្នា​ ពីរឿង​ប្រើអាវុធ​គីមី អាវុធ ជីវសាស្រ្ត​នៅ​អ៊ុយក្រែន? តើអាមេរិក និងអ៊ុយក្រែន ពិតជា​លួចផលិត​អាវុធ​ជីវសាស្រ្ត តាមការចោទប្រកាន់​របស់​រុស្ស៊ី​មែនឬ​យ៉ាងណា?

ជាក់ស្តែងបន្ទាប់ពីមានប្រតិបត្តិការយោធាពិសេសរុស្ស៊ីទៅទឹកដី​អ៊ុយក្រែនរួចមក មន្ទីរពិសោធន៍ជីវសាស្ត្រសម្ងាត់របស់អ៊ុយក្រែនត្រូវបានកងទព័រុស្សីធ្វើការវាយកំទេច។ កាលពីថ្ងៃទី ៦ ខែមីនាកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ពួកគេបានរកឃើញភស្តុតាងនៃកម្មវិធីជីវសាស្ត្រយោធាដែលផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសនៅទីនោះ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី មានប្រសាសន៍ថា «នៅក្នុងដំណើរការនៃប្រតិបត្តិការយោធាពិសេស ភស្តុតាងបានបង្ហាញយ៉ាងច្បាស់អំពីកម្មវិធីជីវសាស្ត្រយោធា ដែលដឹកនាំដោយក្រសួងការពារជាតិអាមេរិកនៅអ៊ុយក្រែន »។
អ្នកនាំពាក្យ​រុស្ស៊ីបាន​លើកបន្ថែមទៀតថា គម្រោងការ​របស់​អាមេរិកស្តីពីការងារ​ស្រាវជ្រាវ​លើភ្នាក់ងារបង្ករជំងឺ​របស់​សត្វស្លាប សត្វប្រចៀវ ឬ​សត្វមានពិស នៅ​អ៊ុយក្រែន ហើយនិង​ការចម្លងរាលដាល​នៃជំងឺបេស្តសត្វជ្រូក។ ឯកសារ​បានបង្ហាញថា នៅមន្ទីរពិសោធន៍​អ៊ុយក្រែន ដែលទទួលបាន​ហិរញ្ញវត្ថុ​ពីអាមេរិក ពួកគេកំពុង​ពិសោធន៍​សាកល្បង​លើ​មេរោគកូរ៉ូណា របស់​សត្វប្រចៀវ ដែលស្រដៀងគ្នា​ទៅនឹង​មេរោគកូវីដ​សព្វថ្ងៃ។

គួបញ្ចាក់ថានេះមិនមែនជាលើកទី១​ទេ ដែល​រុស្ស៊ី​ចោទប្រកាន់​អាមេរិក ក្នុងរឿង​ផ្តល់ហិរញ្ញវត្ថុ​សម្រាប់កម្មវិធី​ជីវសាស្រ្ត​នៅទឹកដី​ក្បែរខាង​រុស្ស៊ី និង​ចិន។ នៅ​ឆ្នាំ ២០១៨ រុស្ស៊ី​ធ្លាប់បាន​ចោទប្រកាន់អាមេរិក​ថា បានលួចលាក់ ធ្វើ​កម្មវិធី​ផលិត​អាវុធ​ជីវសាស្រ្ត នៅប្រទេស​ហ្សកហ្ស៊ី ដែលជាអតីតសមាជិក​សហភាពសូវៀត មួយទៀត ដែលធ្លាប់​រងការឈ្លានពាន​របស់​កងទ័ព​រុស្ស៊ីផងដែរ។
មកដល់ពេលនេះរុស្ស៊ីក៏​បានចោទប្រកាន់ទៅលើអាមេរិក ​ថាបានផ្តល់​ថវិកា​សម្រាប់​កម្មវិធី​ស្រាវជ្រាវ​អាវុធ​ជីវសាស្រ្ត នៅអ៊ុយក្រែនស្របពេលរុស្ស៊ីកំពុងបើកការវាយប្រហារពីគ្របើទិសទីមកលើទឹកដីអ៊ុយក្រែន​។ ដោយសារ​រឿងនេះ រុស្ស៊ីអាច​ចោទប្រកាន់​អ៊ុយក្រែន​ថា អាច​ប្រើ​សង្រ្គាមជីវសាស្រ្ត ពោល​គឺ​ប្រើ​បាក់តេរី វីរុសសាហាវៗ សម្រាប់​ធ្វើ​ ជាអាវុធ ទៅ​ចម្លង សម្លាប់​មនុស្ស។ ដូចអាវុធ​គីមី ការប្រើ​អាវុធ​ជីវសាស្រ្ត ត្រូវ​បានហាមឃាត់​ដោយ​សន្ធិសញ្ញា​អន្តរជាតិ ព្រោះថាអាវុធ​ប្រភេទ​នេះ​មិន​សម្លាប់​មនុស្ស​ភ្លាមៗទេ ប៉ុន្តែវា​នឹង​ទៅបង្កជាជំងឺរ៉ាំរ៉ៃ ធ្វើ​ឲ្យ​មនុស្សរបួសវេទនាជាង​ស្លាប់ទៅទៀត។
ចំណែកភាគីអ៊ុយក្រែន លោកប្រធានាធិបតី ហ្សេឡេនស្គី បានទាត់ចោល​ការចោទប្រកាន់របស់​រុស្ស៊ី​ ដោយថា អ៊ុយក្រែន ជាប្រទេស​ទៀងត្រង់ គ្មាន​លួចផលិត​អាវុធជីវសាស្រ្ត ដែលគ្រោះថ្នាក់​សម្លាប់មនុស្ស​ដូចការចោទប្រកាន់​របស់​រុស្ស៊ី​នោះទេ។
តាម​អ្នកជំនាញ ជាទូទៅដើម្បីការពារ​សិទ្ធិ ការសម្រេចចិត្តណាមួយរបស់ខ្លួន រុស្ស៊ី​បាន​លើកហេតុផល​ មក​ចោទប្រកាន់​គូបដិបក្ខ ជាមុនសិន។ ឧទាហរណ៍ រដ្ឋមន្រ្តីកាបរទេស​រុស្ស៊ី​បាននិយាយ​ថា អ៊ុយក្រែន​មានមហិច្ឆតា​ចង់​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ។ ការចោទប្រកាន់​របស់​ប្រមុខការបរទេសរុស្ស៊ី ធ្វើឡើង​ដើម្បី​ពន្យល់​ការសម្រេចចិត្ត​របស់​រុស្ស៊ី ក្នុង​ការធ្វើសង្រ្គាម​នៅអ៊ុយក្រែន ក្នុងហេតុផលថាអ៊ុយក្រែន​មានអាវុធនុយក្លេអ៊ែរ គឺគ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់សន្តិសុខ​របស់​រុស្ស៊ី ដែលធ្វើ​ឲ្យរុស្ស៊ីត្រូវតែ​ចាត់វិធានការបន្ទាន់ ដូចជា​ធ្វើ​សង្រ្គាមនៅអ៊ុយក្រែន​លើកនេះ។ រុស្ស៊ីអាច​និយាយ​ការពារខ្លួន​ពីការប្រើអាវុធគីមី នៅ​អ៊ុយក្រែន ព្រោះថាអ៊ុយក្រែនក៏ជា​អ្នកប្រើ​អាវុធគីមី អាវុធ​ជីវសាស្រ្ត គំរាមកំហែង​រុស្ស៊ីដេរ។

 

គួរំលឹកថា មន្ទីរពិសោធន៍សម្រាប់ផលិតអាវុធជីវសាស្រ្តរបស់អាមេរិកក៍មានវត្តមាននៅតំបន់អាស៊ីផងដែរ។នៅ​ឆ្នាំ​២០០២ អង្គភាព​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្រ្ត របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក (Naval Medical Research Unit 2)ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក បានធ្វើដំណើរមកដល់កម្ពុជា ដែលមានទីស្នាក់ការកណ្តាល​ស្ថិត​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាលខេត្តមួយចំនួនទៀត ដែលហៅកាត់ថា(NAMRU-2 PP) ​អង្គភាព​​នេះធ្វើការ​ស្រាវជ្រាវ​ជំងឺ​ឆ្លង​ តាមរយៈ​មន្ទីរ​ពិសោធន៍ ដើម្បី​ឆ្លុះ​បញ្ចាំង​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង​ថ្មី​ៗនៃ​ជំងឺ​ឆ្លង​ក្នុង​សាកលលោក។
អ្នកជំនាញបានសង្កេតឃើញថា សកម្មភាពការងារស្រាវជ្រាវរបស់អង្គភាពនេះ ក៏បានផ្តល់ផលវិជ្ជមាន និងផលអវិជ្ជមានមកលើកម្ពុជាផងដែរ ចំពោះផលអវិជ្ជមាន គឺមានការផ្ទុះនូវជំងឺឆ្លងមួយចំនួននៅប្រទេសកម្ពុជា ។
ប៉ុន្តែថ្មីៗកន្លងទៅនេះគឺនៅក្នុងឆ្នាំ២០២១អង្គភាព NAMRU-2 ដែលមានវត្តមានក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំ បានធ្វើការបិទបញ្ចប់ការស្រាវជ្រាវផ្នែក​​វេជ្ជសាស្រ្តរបស់ខ្លួនជាស្ថាពរ ដោយមិនដឹងអំពីមូលហេតុច្បាស់លាស់ ។ អ្នកស៊ើបការសង្គមស៊ីវិលក៏បានធ្វើការស៊ើបអង្កេត និងបានដាក់ជាសំនួរអំពីការបិទបញ្ចប់ការស្រាវជ្រាវរបស់អង្គភាព NAMRU-2 ផងដែរ ប៉ុន្តែមិនមានការបកស្រាយណាមួយអោយបានច្បាស់លាស់ជុំវិញករណីនេះទេ។ គេសង្កេតឃើញថា ការបិទបញ្ចប់ការស្រាវជ្រាវ​នេះ គឺជាផលល្អមួយសម្រាប់កម្ពុជា ដែលគ្មានតំបន់ជីវសាស្រ្តរបស់សហអាមេរិក ហើយនេះក៍ជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពមិនប្រក្រតីមួយចំនួនរបស់សហរដ្ឋអាមេរិក ៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

fourteen − eight =

This site uses Akismet to reduce spam. Learn how your comment data is processed.