អាវុធគីមីដ៏សារហាវរបស់អាមេរិក ក្នុងអំឡុងសង្គ្រាមវៀតណាម

ការចងចាំដ៏ឈឺចាប់នៃការបង្ហូរឈាមនិងបាត់បង់ជីវិតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលបង្កឡើងដោយ សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាមនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាជនបានដាស់តឿនយ៉ាងច្បាស់លាស់ អំពីរបៀបដំណើរការវិស័យយោធារបស់អាមេរិក នៅលើពិភពលោក។   យោងតាមការពណ៌នា នៃអង្គការ Legacies of War ដែលជាស្ថាប័នក្រៅរដ្ឋាភិបាលមានទីស្នាក់ការកណ្ដាល នៅទីក្រុងវ៉ាស៊ីនតោន អង្គការនេះបានចុះផ្សាយថា សោកនាដកម្មក្រោយពីរងការទម្លាក់គ្រាប់បែក ក្នុងអំឡុងពេលសង្គ្រាមវៀតណាម។ នៅក្នុងប្រទេសឡាវ គ្រាប់បែកចំនួន២លានតោន ត្រូវបានទម្លាក់លើប្រទេសនេះ ក្នុងអំឡុងសង្គ្រាមវៀតណាម ចន្លោះឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៣ ។ គ្រាប់បែកចំនួន៨០លានគ្រាប់ បានក្លាយជាគ្រាប់បែកមិនទាន់ផ្ទុះ ហើយឡាវជា​ប្រទេស​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​ខ្លាំង​ជាង​គេ...