តើកម្ពុជាគួររីករាយ ឬមានក្ដីបារម្ភបន្ទាប់ពីមិនត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិក?

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន និងសមភាគីក្នុងតំបន់ទាំង ១២ បានប្រកាសបើកជាផ្លូវការនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព ដែលជាភាសាអង់គ្លេសហៅថា Indo-Pacific Economic Framework for Prosperity (IPEF) នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនាទីក្រុងតូក្យូ ប្រទេសជប៉ុនដោយមានការចូលរួមផ្ទាល់ និងពីចម្ងាយរបស់ថ្នាក់ដឹកនាំទាំងអស់រួមមានប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ...

ជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំង កើនឡើងនៅប្រទេសជាច្រើន តើអាចនឹងក្លាយជាជំងឺរាតត្បាតសកលថ្មីដែរឬទេ?

គិតចាប់ពីខែមករា ឆ្នាំ២០២២មក ករណីជំងឺរលាកថ្លើមលើកុមារ បានហក់ឡើងគួរឱ្យកត់​សម្គាល់ ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក។ ស្របគ្នានេះ អង្គការសុខភាពពិភពលោក (WHO) និងអាជ្ញាធរសុខាភិបាលជុំវិញពិភពលោក កំពុងបន្តស៊ើបអង្កេតអំពីការផ្ទុះឡើងនៃជំងឺរលាកថ្លើមកុមារដ៏ធ្ងន់ធ្ងរ និងអាថ៌កំបាំង ខណៈករណីប្រហែល៤៥០ ដែលក្នុងនោះកុមារនៅអឺរ៉ុបមានចំនួនច្រើនជាងគេ ហើយរួមទាំងកុមារ​នៅអាម៉េរិក តំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ នេះបើ​តាមការអះអាងរបស់​អង្គការសុខភាពពិភពលោក (WHO)។ បច្ចុប្បន្ន មន្ត្រីសុខាភិបាល​អង់គ្លេស និង មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ​អាម៉េរិក (CDC) កំពុងស៊ើបអង្កេតលើ​ករណីផ្ទុះជំងឺធ្ងន់ធ្ងរបែបនេះលើកុមារដ៏ច្រើន...