គួរប្រុងប្រយ័ត្ន កាន់តែកៀកហើយ ថៃប្រកាសរកឃើញអ្នកឆ្លងជំងឺអុតស្វាមួយករណី

ពិតជាគួរឱ្យបារម្ភ ប្រទេសថៃកំពុងតែប្រកាសរកឃើញមានអ្នកឆ្លងនូវជំងឺអុតស្វាជាលើកដំបូងមួយករណីដែលទើបតែធ្វើដំណើរមកពីប្រទេសក្រៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook ។ ករណីឆ្លងជំងឺអុតស្វាមានមួយករណី ដែលត្រូវបានគេរកឃើញ ហើយជនបរទេសនោះធ្លាប់មានប្រវត្តិធ្វើដំណើរពីប្រទេសអឺរ៉ុបឆ្លងកាត់មកកាន់អាកាសយានដ្ឋានថៃរយៈពេលពីរម៉ោងដើម្បីធ្វើដំណើរបន្តទៅកាន់ប្រទេសអូស្ត្រាលី។ ឥឡូវនេះកំពុងមានមនុស្ស ១២ នាក់ដែលជាប់ពាក់ព័ន្ធ និងមានហានិភ័យខ្ពស់ រួមមានអ្នកដំណើរ និងនាវិកនៅក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ បច្ចុប្បន្នក្រុមមនុស្សទាំងអស់នេះកំពុងតាមដានអំពីរោគសញ្ញា។ រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមានជំងឺនេះ នៅកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា ប្រជាជនដែលរស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជា...

តើបក្សភ្លើងទានអាចក្លាយជាគូរប្រជែងរបស់បក្សកាន់អំណាចឬទេ?

កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅគណបក្សភ្លើងទានបានសម្រេចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាខែមិថុនានេះបន្ទាប់ពីធ្វើសមាជគណបក្សលើកទី២របស់ខ្លួនរួចមក។ ស្របពេលជាមួយគ្នានេះដែរ យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត ហៅកាត់​ថា គ.ជ.ប​ គណបក្ស​ភ្លើងទៀន ​បាន​ដាក់​បេក្ខជន​ជាង ១,៦០០ ឃុំ​សង្កាត់​នៅ​២៥ ខេត្តក្រុង ក្នុង​ចំណោម​ឃុំសង្កាត់ ១,៦៥២ ដែល​ចំនួន​នេះ​គឺ​នៅ​ក្រោម​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ។ គណបក្សភ្លើងទានដែលបានបង្កើតឡើង និងបោះបង់ចោលដោយលោកសម រង្សីបានចាប់ផ្ដើមធ្វើដំណើរនយោបាយរបស់ខ្លួនឡើងវិញក្រោយធ្វើសមាជគណបក្សលើកទី២ រួចដោយសម្រេចចិត្តចូលរួមបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនាខាងមុខនេះបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយលទ្ធភាពនៃការឈរឈ្មោះបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នេះអាចធ្វើទៅបានដោយសារតែការចូលរួមរបស់អតីតមន្រ្តីនៃគណៈបក្សសង្រ្គោះជាតិដែលជាបក្សមានឈ្មោះមិនល្អរួចទៅហើយ មានរឿងអាស្រូវ និងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិជាច្រើន។...