Day: June 10, 2022

មន្ត្រីលោកខាងលិចរបស់អាមេរិក បានចោទកម្ពុជានិងចិនម្តងទៀតថា កំពុងសាងសង់ ទីតាំងកងទ័ពជើងទឹក ដោយសម្ងាត់នៅកម្ពុជា
កាសែត The Washington Post បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីមន្ត្រីប្រទេសលោកខាងលិចមួយចំនួនថា ចិនកំពុងសាងសង់ទីតាំងកងទ័ពជើងទឹករបស់ខ្លួនមួយ ដោយសម្ងាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ផ្ដាច់មុខឱ្យកងទ័ពរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់គេហទំព័រ VOA នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ។ យ៉ាងណាក៏ដោយ កាលពីចុងសប្តាហ៍ មន្ត្រីចិននៅទីក្រុងប៉េកាំងបានបញ្ជាក់ប្រាប់កាសែត Washington Post ថាមូលដ្ឋានយោធាបរទេសតែមួយគត់របស់ចិននៅពេលនេះ គឺមូលដ្ឋានទ័ពជើងទឹកក្នុងប្រទេស (ជីប៊ូទី) Djibouti នៅអាហ្វ្រិកខាងកើត។ ខណៈសម្តេចពិជ័យសេនា...

កម្ពុជាជាប្រទេសតូចប៉ុន្ដែលំហប្រជាធិបតេយ្យមិនតូចនោះទេផ្ទុយទៅវិញកាន់តែប្រសើរជាងមុន
នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ចាំបាច់ត្រូវតែធ្វើឱ្យប្រជាធិបតេយ្យមានភាពរឹងមាំ និងកាន់តែល្អប្រសើរ។ ចំពោះកម្ពុជា ក៏កំពុងជំរុញឱ្យលំហប្រជាធិបតេយ្យកាន់តែល្អប្រសើរជាងមុន។ តើការវិវឌ្ឍនៃប្រជាធិបតេយ្យនៅកម្ពុជា អាចមើលឃើញតាមរយៈរូបភាពអ្វីខ្លះ? មុននឹងពិស្ដារពីបញ្ហានេះ យើងមកស្វែងយល់ជាមុនសិនថា “ប្រជាធិបតេយ្យ” មានន័យដូចម្ដេច? “ប្រជាធិបតេយ្យ” អាចនិយាយបានថាជាទម្រង់នៃការគ្រប់គ្រងរដ្ឋដែលសិទ្ធិ និងអំណាចក្នុងការចាត់ចែងកិច្ចការប្រទេសជាតិ ស្ថិតនៅក្នុងដៃរបស់ពលរដ្ឋ ហើយដាច់ខាតត្រូវមានប្រព័ន្ធធានាដល់ការប្រើសិទ្ធិ និងអំណាចជាម្ចាស់របស់ប្រជាពលរដ្ឋជាអចិន្ដ្រៃយ៍។ រដ្ឋាភិបាលប្រជាធិបតេយ្យ គឺជារដ្ឋាភិបាលមួយដែលបង្កើតឡើងដោយប្រជាពលរដ្ឋ របស់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ។ ដោយប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋជាអ្នកជ្រើសរើសតំណាងរបស់ខ្លួនដោយចំមុខ និងមានតម្លាភាព...