Day: June 20, 2022

អ្នកនយោបាយមិនគួរព្រងើយកន្តើយចំពោះការពិត និងផ្សព្វផ្សាយ “មេរោគនយោបាយ” នោះទេ
“វិវាទនយោបាយ” បណ្ដាប្រទេសនានានៅក្នុងពិភពលោកកម្រនឹងគេចផុត រាប់ចាប់តាំងពីប្រទេសក្រីក្ររហូតដល់ប្រទេសអភិវឌ្ឍន៍ ល្គឹកណាមានការប្រកួតប្រជែងផ្នែកនយោបាយ នោះ “វិវាទនយោបាយ” នឹងកើតមានឡើង។ ប៉ុន្ដែទោះបីជាវាកើតឡើង ភាពធ្ងន់ធ្ងរឬក៏ធូរស្រាលនៃវិបត្ដិនយោបាយ អាស្រ័យលើអ្នកនយោបាយចេះចរចារកដំណោះស្រាយ ដោយយកប្រយោជន៍ជាតិ និងរាស្ដ្រ ធំជាងប្រយោជន៍បក្ខពួកឬប្រយោជន៍ផ្ទាល់ខ្លួន។ នៅកម្ពុជា ភាពចម្រូងចម្រាសនយោបាយ ក៏បានកើតឡើងគួរឱ្យកត់សម្គាល់បន្ថែមទៀតនៅក្នុងពេលថ្មីៗនេះ ពោលគឺបន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ជាការប៉ះទង្គិចរវាងគណបក្សនយោបាយជាមួយគណបក្សនយោបាយ និងរវាងគណបក្សនយោបាយជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ការប្រតិកម្មដាក់គ្នារវាងគណបក្សនយោបាយ គឺបក្សភ្លើងទៀនដែលគេចាត់ទុកថាជាបក្សប្រឆាំងធំជាងគេនៅកម្ពុជាបច្ចុប្បន្ន...

កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ
មន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ និងបានបញ្ជូនទៅកាន់ពន្ធនាគារ។ សមត្ថកិច្ចចាប់ខ្លួនកញ្ញា សេង ធារី ធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រុងភ្នំពេញនៅព្រឹកថ្ងៃទី១៤ មិថុនា តុលាការបានសម្រេចឱ្យចាប់ខ្លួន និងផ្តន្ទាទោសកញ្ញា សេង ធារី និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួនជាង៤០ នាក់ផ្សេងទៀត...