កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ

មន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ និងបានបញ្ជូនទៅកាន់ពន្ធនាគារ។ សមត្ថកិច្ចចាប់ខ្លួនកញ្ញា សេង ធារី ធ្វើឡើងក្រោមការចោទប្រកាន់ពីបទ
រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ មិថុនា​ តុលាការបាន​សម្រេច​ឱ្យ​ចាប់ខ្លួន​ និង​ផ្តន្ទាទោស​កញ្ញា សេង ធារី​ និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ជាង​៤០​
នាក់​ផ្សេង​ទៀត ​ក្រោម​បទ​ចោទ​ប្រកាន់​ ញុះញង់​ និង​រួម​គំនិត​ក្បត់ ​ពាក់ព័ន្ធ​នឹងដំណើរ​វិល​ត្រលប់​ចូល​មក​មាតុភូមិ​វិញ​របស់​លោក សម រង្ស៊ី​កាល​ពី​ឆ្នាំ២០១៩​។
បើតាម​លោក ​ជូង ជូងី ​មេធាវី​ការពារ​ក្តីឱ្យកញ្ញា សេង ធាវី បាន​បញ្ជាក់​ក្រោយ​ស្តាប់​សវនការ​ថា តុលាការ​បានចេញ​ដីកា​ចាប់​ខ្លួន​កញ្ញា សេង ធារី
និង​សកម្មជនផ្សេង​ទៀត​ភ្លាមៗ ​ដោយម្នាក់ៗ​ត្រូវ​ជាប់ពន្ធនាគារ​៥ឆ្នាំ ៦ឆ្នាំ និង​៨​ឆ្នាំ ដោយ​មិនមាន​ការកាត់​តំរឹមទោស​នោះឡើយ​។

លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកអ៊ូ ចាន់ណារ័ត្ន និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៨នាក់ផ្សេងទៀតដែលកំពុងរស់នៅក្រៅប្រទេស ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចកាត់ទោសជាប់ពន្ធធនាគារចំនួន៨ឆ្នាំ និងចេញដីកាឱ្យចាប់ខ្លួនភ្លាមៗក្រោមបទចោទរួមគំនិតក្បត់។

នៅមុនតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួន និងកាត់ទោស កញ្ញាសេង ធារី និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ កញ្ញាសេង ធាវី ក្នុងសំលៀកបំពាក់យកតាមលំនាំរូបសំណាក់សេរីភាពប្រជាធិបតេយ្យ Lady Liberty ក្នុងទីក្រុងញ៉ូយក ។ កញ្ញា សេង ធារី ធ្លាប់​បញ្ជាក់​ប្រាប់​​ថា
បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ដើម្បី​ចូល​គុក ដោយ​មិន​ខ្លាច​ញញើត​នោះ​ឡើយ ក្នុង​ថ្ងៃ​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​កញ្ញា​​នៅ​ពេល​នេះ។

កញ្ញាសេង ធារី មេធាវីសញ្ជាតិ្តខ្មែរ-អាមេរិក និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង៤០នាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ពី
បទ ញុះញង់ រួមគំនិតក្បត់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ ពាក់ព័ន្ធនឹងដំណើរវិលត្រលប់ចូលមកមាតុភូមិវិញរបស់លោក សម រង្ស៊ី
កាលពីថ្ងៃទី០៩ ខែវិឆ្ឆិកា ឆ្នាំ២០១៩។ សំណុំរឿងរបស់កញ្ញាសេង ធាវីកាលពីដំបូងស្ថិតនៅជាមួយ ​សកម្មជន​នយោបាយ​ចំនួន ១៤០​នាក់ផ្សេងទៀត។
ក៏ប៉ុន្តែ ក្រោយ​មក តុលាការ​បាន​បំបែកសំណុំរឿង​នេះ និង​ដាក់​កញ្ញា សេង ធា​រី ឲ្យ​នៅក្នុង​សំណុំរឿង​មួយ​ដាច់​តែម្នាក់ឯង។​ ហើយគិតមកទល់ការចាប់ខ្លួន
កញ្ញា សេង ធារី​​ ត្រូវបាន តុលាការជំនុំជម្រះចំនួន១១លើករួចមកហើយ។

ក្រោយការចាប់ខ្លួន ស្ថានទូតសហរដ្ឋអាមេរិកបានចេញសម្តែងការខកចិត្តជាខ្លាំង ចំពោះសាលក្រមនៅថ្ងៃនេះ ដោយស្ថានទូតអាមេរិកធ្វើការ អំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី និងសកម្មជនសិទ្ធិមនុស្សដទៃទៀត ពីការដាក់ពន្ធនាគារ។

ដោយឡែកថ្មីកន្លងទៅនេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចោទជាសំណួរល់ការអនុវត្តស្តង់ដារ «សេរីភាពនៃការបញ្ចេញមតិ»
ទៅកាន់បណ្តាប្រទេស និងអង្គការសិទ្ធិមនុស្សដែលបានប្រតិកម្មរឿងតុលាការកម្ពុជា កាត់ទោសកញ្ញា សេង ធារី ខ្មែរមានសញ្ជាតិអាមេរិក ឱ្យជាប់ពន្ធនាគារ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ហាក់មិនមានអ្វីចម្លែកចិត្តនោះឡើយចំពោះការប្រតិកម្មទាំងនេះ ព្រោះជាការប្រតិកម្មដូចដែលលោកបានគិតទុកជាមុន។

«ដូចបាននិយាយពីមុនអ៊ីចឹង! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និងអង្គការស៉ីលុយពីច្រមុះស្រួច
ស្រែកខ្ទរខ្ទារពីរឿងសេរីភាព នៃការបញ្ចេញមតិ»។ នេះជាការគូសរំលេចរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។
តបនឹងប្រតិកម្មរបស់ក្រុមប្រទេសតាំងខ្លួនជាបិតាប្រជាធិបតេយ្យ គោរពសេរីភាពនៃការបញ្ចេញមតិនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានឆ្លៀតរំលឹកពីសំណួររបស់លោក ដែលបានចោទសួរទៅប្រទេសទាំងអស់នោះ ជុំវិញការអនុវត្តន៍វិធានការរបស់ពួកគេលើបណ្តាញផ្សព្វផ្សាយរបស់ប្រទេសរុស្ស៉ី ក្រោយកើតមានសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។

លោករដ្ឋមន្ត្រីបានរំលឹកដូច្នេះ «តែពួកគាត់ធ្វើមិនដឹងពីសំណួរដែលខ្ញុំសួរកាលពីជាង ៩០ថ្ងៃមុនថា ហេតុអីគាត់បិទ Russia Today, Sputnik និងដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្ស៉ី ចាប់តាំងពីមានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន មក?»។

ពាក់ព័ន្ធសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែននេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា កម្ពុជាប្រឆាំងការវាយលុករបស់រុស្ស៉ី ទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើង គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និងការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយ និងប្រទេសមួយ។

ដោយមើលឃើញពីការអនុវត្តន៍ដោយលំអៀងពាក់ព័ន្ធសេរីភាពនៃការបញ្ចេញមតិ ដែលអាមេរិក និងប្រទេសលោកខាងលិច ព្រមទាំងអង្គការសិទ្ធិមនុស្សមួយចំនួនទន្ទេញរត់មាត់នេះ លោក ខៀវ កាញារីទ្ធ បានលើកជាសំណួរថា តើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង
«សេរីភាពនៃការបញ្ចេញមតិ» នេះ ឬយ៉ាងណា?

ពាក់ព័ន្ធការអនុវត្តន៍សិទ្ធិសេរីភាពនៃការបញ្ចេញមតិពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សនេះ
តែងមានដាក់ជាចម្ងល់លើស្តង់ដារ នៃការអនុវត្តន៍របស់ពួកគេ។ ចម្ងល់ត្រង់ថា នៅពេលសមត្ថកិច្ចរបស់ពួកគេអនុវត្តន៍វិធានការច្បាប់ក្នុងប្រទេសខ្លួន
ឬបំពានដល់ប្រទេសដទៃ ពួកគេមិនដែលរំលឹកដល់គោលការណ៍ សេរីភាពបញ្ចេញមតិ ឬគោលការណ៍សិទ្ធិមនុស្សនោះឡើយ។ ផ្ទុយទៅវិញ ក្រុមប្រទេសនេះ តែងតែដើរវ៉ៃត្រាកំណត់ពីការអនុវត្តន៍វិធានការច្បាប់នៅតាមបណ្តាប្រទេសនានា ដែលមិនដើរតាមពួកគេ។

តាមរយៈកាយវិការទាំងនេះ នាំឱ្យមានការមើលឃើញថា រង្វាយតម្លៃលើសេរីភាពបញ្ចេញមតិរបស់ពួកគេមិនមានស្តង់ដារជាសាកលនោះឡើយ។

សូមជម្រាបថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កញ្ញា សេង ធារី គឺជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គលជាច្រើនរូបទៀត ដែលជាអ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ត្រូវបានតុលាការបើកសវនាការ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» របស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់៕

អ្នកនិពន្ធ៖ Chim Ratha

Leave a Reply

Your email address will not be published. Required fields are marked *

nine − one =

This site uses Akismet to reduce spam. Learn how your comment data is processed.