ការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកមកលើកម្ពុជា កាន់តែ​ធ្វើអោយកម្ពុជា​ងាកទៅរកចិនកាន់តែខ្លាំងឡើងថែមទៀត​

ភាពរកាំរកូសនៃទំនាក់ទំនងកម្ពុជា-អាមេរិក នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្តាលមកពីការគំរាម និងដាក់សម្ពាត ដែលជាការបើកឱកាសឱ្យកម្ពុជា-ចិន ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនកាន់តែខ្លាំងឡើង។ ការសម្លុតគំរាម និងការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក នឹងមិនអាចជួយអ្វីបានឡើយ ហើយថែមទាំងធ្វើឱ្យប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ងាកទៅរកចិនកាន់តែខ្លាំងឡើងថែមទៀត។ ខណៈទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកម្ពុជាកាន់តែធ្លាក់ចុះដុនដាប ហើយទំនាក់ទំនងរវាងចិន និងកម្ពុជាកាន់តែល្អប្រសើរឡើង កម្ពុជាបានសម្រេចចិត្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអាមេរិកចោល ក្នុងឆ្នាំ២០២០។ ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា ជាពិសេសគឺ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ម្ដងហើយម្ដងទៀតថា...