ល្បែងនយោបាយរបស់គណបក្សប្រឆាំងថ្មីមួយទៀត

កាលពីពេលថ្មីៗនេះ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានធ្វើសន្និសីទព័ត៌មានបង្ហាញថាខ្លួនកំពុងមានគម្រោងចងសម្ព័ន្ធភាពជាមួយគណៈបក្សប្រឆាំងដទៃទៀតនៅក្នុងឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ពោលគឺគណបក្សប្រជាជនកម្ពុជា មានដូចជា ១-គណបក្សភ្លើងទៀន ២-គណបក្សឆន្ទៈខ្មែរ ៣-គណបក្សកែទម្រង់កម្ពុជា ៤-គណបក្សខ្មែរស្រលាញ់ជាតិ ហើយតាមរយៈសារដដែរនោះក៏បានបញ្ជាក់ដែរថា គ ប ម នឹងបន្តទាក់ទងទៅគណបក្សកម្ពុជានិយមបន្ថែមទៀតផងដែរ។ ការណ៍នេះបានធ្វើឱ្យសាធារណជនមានការស្រវាក់ស្រវាន់ជាខ្លាំងអំពីទង្វើ និងសកម្មភាពក្រោយវាំងននរបស់ថ្នាក់ដឹកនាំរបស់បក្សប្រឆាំងទាំងអស់នោះ។ តើអ្វីទៅជាគោលបំណងរបស់ការចងសម្ព័ន្ធភាពនេះ?ទាក់ទងទៅនឹងគោលបំណងពិតប្រាកដនៃការចងសម្ព័ន្ធនយោបាយ គឺពួកយើងមិនអាចដឹងបាននោះឡើយ ប៉ុន្តែបើយោងទៅតាមសន្និសីទសាព័ត៌មានរបស់ គ...