ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ តសណ្តាន ចំពោះជាតិ និងប្រជាជនកម្ពុជា

ជាបឋម យើងគ្រាន់តែក្រឡេកមើលសាវតានៃការធ្វើនយោបាយរបស់ជនក្បត់ជាតិ តត្រកូល៣ជំនាន់រូប នេះ យើងក៏អាចយល់បានយ៉ាងងាយបាត់ទៅហើយ។ ទណ្ឌិតរូបនេះបានរស់នៅយ៉ាងសុខស្រួលក្នុងប្រទេសបារាំងក្នុងអំឡុងពេលប្រជាជនកម្ពុជាកំពុងរងទុក្ខវេទនាក្នុងរបបកាប់សម្លាប់របស់ពួកប្រល័យពូជសាសន៍ប៉ុល ពត អំឡុងឆ្នាំ១៩៧៥-១៩៧៩ ដោយគ្មានឈឺឆ្អាលនឹងសុខទុក្ខរបស់ខ្មែរ សូម្បីតែបន្តិច។ ផ្ទុយទៅវិញ បុគ្គលរូបនេះសម្ងំរស់នៅយ៉ាងសុខស្រួលនៅពេលប្រទេសជាតិជួបគ្រោះមហន្តរាយ និងប្រជាជនជួទុក្ខវេទនាស្លាប់ស្ទើរផុតពូជ។ តើនរណាខ្លះដែលបានលឺឈ្មោះ សម រង្ស៊ី ចេញមុខឈឺឆ្អាលរឿងខ្មែរក្នុងកំឡុងពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលគ្រប់គ្រងដោយរបបវាលពិឃាត ប៉ុល ពត? គឺគ្មានទាល់តែសោះ។ ជនក្បត់ជាតិតត្រកូល...