ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ តសណ្តាន ចំពោះជាតិ និងប្រជាជនកម្ពុជា

ជាបឋម យើងគ្រាន់តែក្រឡេកមើលសាវតានៃការធ្វើនយោបាយរបស់ជនក្បត់ជាតិ តត្រកូល៣ជំនាន់រូប នេះ យើងក៏អាចយល់បានយ៉ាងងាយបាត់ទៅហើយ។ ទណ្ឌិតរូបនេះបានរស់នៅយ៉ាងសុខស្រួលក្នុងប្រទេសបារាំងក្នុងអំឡុងពេលប្រជាជនកម្ពុជាកំពុងរងទុក្ខវេទនាក្នុងរបបកាប់សម្លាប់របស់ពួកប្រល័យពូជសាសន៍ប៉ុល ពត អំឡុងឆ្នាំ១៩៧៥-១៩៧៩ ដោយគ្មានឈឺឆ្អាលនឹងសុខទុក្ខរបស់ខ្មែរ សូម្បីតែបន្តិច។ ផ្ទុយទៅវិញ បុគ្គលរូបនេះសម្ងំរស់នៅយ៉ាងសុខស្រួលនៅពេលប្រទេសជាតិជួបគ្រោះមហន្តរាយ និងប្រជាជនជួទុក្ខវេទនាស្លាប់ស្ទើរផុតពូជ។ តើនរណាខ្លះដែលបានលឺឈ្មោះ សម រង្ស៊ី ចេញមុខឈឺឆ្អាលរឿងខ្មែរក្នុងកំឡុងពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលគ្រប់គ្រងដោយរបបវាលពិឃាត ប៉ុល ពត? គឺគ្មានទាល់តែសោះ។

ជនក្បត់ជាតិតត្រកូល ទណ្ឌិត សម រង្ស៊ី តាំងពីថ្ងៃចូលប្រឡូកក្នុងឆាកនយោបាយ រហូតមកដល់សព្វថ្ងៃនេះ ចេះត្រឹមតែការបំផ្លិចបំផ្លាញជាតិនិងប្រជាជនកម្ពុជា។ ទណ្ឌិតរត់ចោលស្រុកដែលស្ពាយទោសជាប់ខ្លួន និងដែលតែងតែពោលពាក្យថា ស្មោះត្រង់ ស្រឡាញ់ជាតិ និងប្រជាជនកម្ពុជា តែធាតុពិតមកបន្លំខ្លួនធ្វើនយោបាយនៅកម្ពុជាដើម្បីតែគំនុំសងសឹកជាមួយខ្សែរាជវង្សខ្មែរនិងដើម្បីបំផ្លាញជាតិតែប៉ុណ្ណោះ។

ក្រោយប្រទេសជាតិត្រូវបានរំដោះក្រោមការលះបង់សាច់ស្រស់ ឈាមស្រស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឥស្សរជននៃគណបក្សបក្សប្រជាជនកម្ពុជា ស្រាប់តែលេចមុខម្សៀរូបនេះអើតក្បាលមកពីស្រុកបារាំងមកធ្វើនយោបាយនៅកម្ពុជាដោយជ្រកក្រោមស្លាកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ ពេលមកដល់កម្ពុជាភ្លាម បុគ្គលរូបនេះដែលពាក់ក្រវ៉ាត់កចុះពីយន្តហោះ ស្រាប់តែក្អេងក្អាង ដោយតាំងខ្លួនថាជាអ្នកស្នេហាជាតិ មកជួយសង្គ្រោះកម្ពុជា ប្រៀបបាននឹងតួអង្គគង់ហ៊ានក្នុងរឿងនិទានខ្មែរ។

ចាប់តាំងពីចាប់ផ្តើមធ្វើសកម្មភាពនៅកម្ពុជា យុទ្ធសាស្ត្រនយោបាយរបស់សន្តានជនក្បត់ជាតិគឺតែងតែរុញប្រជាជនឱ្យទៅស្លាប់ រងរបួស និងជាប់ទោសជំនួសខ្លួន តាមរយៈការញុះញង់ឱ្យអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្មហិង្សា វាយកម្ទេច ដុតបំផ្លិចបំផ្លាញទាំងទ្រព្យសម្បត្តិរដ្ឋនិងឯកជន។ ម្យ៉ាងទៀត បុគ្គលរូបនេះតែងបានជាន់ឈ្លីបំផ្លាញកេរ្ដិ៍ឈ្មោះប្រទេសលើឆាកអន្តរជាតិ និងអំពាវនាវឲ្យក្រុមប្រទេសធំៗដាក់សម្ពាធ និងផ្ដាច់ ជំនួយពីកម្ពុជា។

ទណ្ឌិតរូបនេះជាអ្នកនយោបាយមើលស្រាលប្រជាជាតិខ្លួនឯង និងយកបរទេសធ្វើជាចៅហ្វាយនាយ។ ចាប់តាំងពីចេះធ្វើនយោបាយមក ម៉ាត់ណាក៏យកមហាអំណាចបរទេសមកធ្វើជាត្រីមុខដែរ។ ជាក់ស្តែង ការធ្វើនយោបាយរបស់ទណ្ឌិត សម រង្ស៊ី គ្មានអ្វីក្រៅពីការមួលបង្កាច់ ជាន់ពន្លិចប្រទេសជាតិនិងប្រជាជនខ្លួនឯងនៅលើឆាកអន្តរជាតិឡើយ។ បើប្រទេសជាតិធ្លាក់ចុះកាន់តែខ្លាំង បុគ្គលនេះកាន់តែសប្បាយចិត្ត និងទះដៃអបអរសាទរកាន់តែខ្លាំង ពីព្រោះ «សុភមង្គលពិតប្រាកដរបស់ទណ្ឌិតសម រង្ស៊ី គឺនៅពេលឃើញប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែររងទុក្ខវេទនា»។

គួររំលឹកថា ទណ្ឌិត សម រង្ស៊ី​ បានឈានជើងចូលឆាកនយោបាយកម្ពុជាក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទណ្ឌិតរូបនេះបានធ្វើនយោបាយបែបប្រជោនិយមតាមរយៈការញុះញង់ឱ្យប្រជាជនងើបបះបោរប្រឆាំងនឹងរដ្ឋអំណាច រើសអើងប្រកាន់ពូជសាសន៍ ប្រកាន់វណ្ណៈសង្គម ធ្វើឲ្យអ្នកក្រស្អប់អ្នកមាន និងធ្វើឲ្យពលរដ្ឋស្អប់ថ្នាក់ដឹកនាំ។ គេនៅចាំបានថា អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថា អ៊ុនតាក់ ធ្លាប់បានព្រមានក្រុមនេះកុំឱ្យមានការរើសអើងប្រកាន់ជាតិសាសន៍ នៅក្នុងសារនយោបាយរបស់ខ្លួន។ ដើម្បីមហិច្ឆតាអំណាច បុគ្គលរូបនេះបានព្យាយាមចម្លងចលនាបដិវត្តន៍ពណ៌ ហើយចង់បំផ្ទុះចលនានេះនៅកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមបញ្ជាចៅហ្វាយនាយបរទេសដែលសម្លឹងឃើញផលប្រយោជន៍ភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

បើតាមសាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសកលវិទ្យាល័យភ្នំពេញបានធ្វើការពិព័រនាថា ទណ្ឌិត សម រង្ស៊ី​ ​បានទន្ទិញចាំមាត់បំផុតគឺការអំពាវនាវឱ្យ សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន។ បេសកកម្មចម្បងរបស់ជនក្បត់ជាតិតសណ្តាននេះ គឺបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិឱ្យថប់ហើយឈានទៅដួលរលំតែម្តង។ ការអំពាវនាវឱ្យបរទេសកាត់ជំនួយ ឬកុំទិញទំនិញពីកម្ពុជាបានក្លាយជាអត្តសញ្ញាណយ៉ាងច្បាស់ក្រឡែតរបស់ទណ្ឌិតរូបនេះដោយមិនអាចប្រកែកបាន។ ករណី EBA គឺជាភស្តុតាងមួយដែលបានបង្ហាញថា ទណ្ឌិតរូបនេះមិនញញើតក្នុងការ ប្រកាសជាចំហរប្រឆាំងនឹងផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់កម្មករនិងកសិករខ្មែរ បើទោះបីជាខ្មែរពេញនគរ រួមទាំងជនបរទេសជាច្រើនផង បានទាមទារកុំឱ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជាក្តី។

ទាំងនេះវាបានសរបញ្ចាក់ឲ្យឃើញថា ចរិតនៃការធ្វើនយោបាយដុតកំហឹងជាតិសាសន៍ ញុះញង់ និងលាបពណ៌ឱ្យខ្មែរស្អប់ខ្មែរ ត្រូវបានអនុវត្តតាំងពីជននេះចាប់ផ្តើមជីវិតនយោបាយមកម្ល៉េះ។ ជាក់ស្តែង សង្គមខ្មែរដែលដិតដាមដោយការលាបពណ៌ ការបែកបាក់ និងការរើសអើងពូជសាសន៍រយៈពេលជាងពីរទសវត្សរ៍មកនេះ គឺពិតជាស្នាដៃឯករបស់បុគ្គលក្បត់ជាតិ សម រង្ស៊ី។

តើមានពលរដ្ឋខ្មែរអ្នកគាំទ្របុគ្គលនេះប៉ុន្មាននាក់ហើយ ដែលបាន ស្លាប់ ជាប់គុក និងរងរបួស ឬត្រូវទទួលទោសទណ្ឌផ្សេងៗដោយសារតែទណ្ឌិតរូបនេះបោកបញ្ឆោតឱ្យចេញមុខពាំងជំនួសសកម្មភាពខុសច្បាប់របស់ខ្លួន? តើមានពេលណាមួយដែលជនក្បត់ជាតិរូបនេះហ៊ានជាប់គុកជំនួសពលរដ្ឋឬទេ? តើមានម្តងណាដែលបុគ្គលនេះអំពាវនាវឱ្យពលរដ្ឋស្ងប់ស្ងៀម និងអហិង្សាដែរឬទេ? គឺពិតជាគ្មាន ឡើយក្នុងជីវិត នយោបាយរបស់ជនក្បត់ជាតិ សម រង្ស៊ី គឺមានតែការញុះញង់ឲ្យពលរដ្ឋងើបបះបោរ បង្កភាពវឹកវរ រហូតឈានដល់ការប្រើអំពើហិង្សា បង្កចលាចលក្នុងសង្គម។ នៅពេលមានបញ្ហាធ្ងន់ធ្ងរកើតឡើង បុគ្គលនេះក៏រត់ទៅសម្ងំសោយសុខនៅឯបរទេស យ៉ាងរំភើយ។
លើសពីនេះទៅទៀតទណ្ឌិត សម រង្ស៊ី​ ​ បានជេរប្រមាថអង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរដែលជាអំពើប្រឆាំងនឹងច្បាប់កំពូលផង និងផ្ទុយពីសីលធម៌របស់ប្រជាពលរដ្ឋខ្មែរទូទាំងនគរផង។ ការជេរប្រមាថព្រះមហាក្សត្រ បានដើរបញ្ច្រាសទាំងស្រុងទៅនឹងចរន្តប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ព្រះមហាក្សត្រ ដោយចាត់ទុកព្រះអង្គជាទីគោរពសក្ការៈ។

បើតាមក្រុមអ្នកសិក្សាវិទ្យាសាស្ត្រសង្គមនៃសកលវិទ្យាល័យភ្នំពេញ ទណ្ឌិត សម រង្ស៊ី​ ដែលកាលពីមានតួនាទីជាប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៣ បានចុះហត្ថលេខាជាមួយមេក្រុមជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម ឈ្មោះ កុក ស ដោយសម្រេចផ្តល់ស្វ័យភាព និងសិទ្ធិពេញលេញឱ្យក្រុមជនជាតិម៉ុងតាញ៉ា នៅក្នុងការគ្រប់គ្រងលើខេត្តខ្មែរចំនួន៤ គឺខេត្តរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ។ ទង្វើរបស់ទណ្ឌិតរូបនេះគឺជាការរំលោភយ៉ាងកំរោលនិងជាក់ស្តែងបំផុតចំពោះរដ្ឋធម្មនុញ្ញ និងជាអំពើក្បត់ជាតិ ។

គេបានគត់សំគាល់ថាបុគ្គលរូបនេះតែងប្រកាសប្រឆាំងវៀតណាមដាច់ខាត់ ប៉ុន្តែបែរជាទៅលួចចរចាសម្ងាត់ និងយល់ព្រមតាមសំណើវៀតណាមនូវកិច្ចការមួយចំនួននៅតាមព្រំដែន រួមនឹងការចុះហត្ថលេខា សន្យាកាត់ទឹកដី៤ ខេត្តឱ្យក្រុមម៉ុងតាញ៉ាវៀតណាមថែមទៀតផង។ ទណ្ឌិត សម រង្ស៊ី មិនទាន់បានឡើងដឹកនាំប្រទេសផង ហ៊ានចុះហត្ថលេខាកាត់ដីឱ្យបរទេសទៅហើយ និងសុខចិត្តទទួលយកនូវការបង្គាប់បញ្ជាពីបរទេសដើម្បីបំផ្លាញជាតិខ្លួនឯង ចុះប្រសិនបើបានកាន់អំណាចដឹកនាំ ប្រទេសវិញនោះ តើជនក្បត់ជាតិរូប នេះនឹងហ៊ានធ្វើអ្វីទៀត?
សរុបមកវិញ វាពិតណាស់ ទណ្ឌិត សម រង្ស៊ី​ ​ គឺជាជនក្បត់ជាតិ និងក្បត់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ។ ទង្វើដ៏ថោកទាប តពូជពីឪដល់កូនដែលប្រព្រឹត្តដោយទណ្ឌិតរូបនេះ បានដើរបញ្ច្រាស់បំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរដែលចង់បានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

យោងតាមមតិសាធារណៈ ពលរដ្ឋខ្មែរប្រឆាំងដាច់ខាតចំពោះអំពើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលបានបំផ្លិចបំផ្លាញចំពោះសង្គមជាតិកន្លងមកនេះ ហើយរដ្ឋាភិបាល និងប្រជាជនកម្ពុជាពិតជាត្រូវការកាត់ទោសដាក់គុកតាមច្បាប់ និងហាមមិនអោយទណ្ឌិត សម រង្ស៊ី​ ​ ​ធ្វើនយោបាយអស់មួយជីវិត ៕

ដកស្រង់ចេញពី​ ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសកលវិទ្យាល័យភ្នំពេញ
ប្រែសម្រួលដោយ ៖ theothertruth.info

Bun

Leave a Reply

Your email address will not be published. Required fields are marked *

six + two =

This site uses Akismet to reduce spam. Learn how your comment data is processed.