Day: October 6, 2022

សហអាមេរិកផ្តល់ជំនួយឲ្យអ៊ុយក្រែនជារៀងរាល់ខែព្រោះមិនចង់ឲ្យសង្គ្រាមនេះឆាប់បញ្ចប់
នៅក្នុងបទសំភាសន៏មួយ ជាមួយក្រុមការងារកាសែតរបស់ CBS នៅក្នងកម្មវិធីមួយដែលមានឈ្មោះថា Face the Nation ដែលបានចាក់ផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយដោយត្រង់ៗថា សព្វថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ១.៥ពាន់លានដុល្លារដល់យើងរាល់ខែ ដើម្បីគាំទ្រយើងក្នុងការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមជាមួយរុស្ស៊ី ។ ជំនួយនេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធកាំភ្លើងធំ និងគ្រាប់បែក...

ទោះបីត្រឹមជាប្រទេសតូចមួយ តែកម្ពុជាមិនចង់ធ្លាក់ក្នុងល្បែងនយោបាយរបស់មហាអំណាចឡើយ
សណ្ដាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្នហាក់បន្ដស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ពោលប្រសិនបើប្រទេសណាមួយធ្វេសប្រហែសក្នុងទំនាក់ទំនងការទូត ឬមានភាពក្មេងខ្ចីក្នុងបញ្ហាភូមិសាស្ដ្រនយោបាយ ហើយដើរតាមខ្សែញាក់របស់មហាអំណាច មិនយូរមិនឆាប់រដ្ឋទាំងនោះនឹងក្លាយជាជនរងគ្រោះព្រោះមហាអំណាចជាក់ជាពុំខាន។ សម្រាប់រដ្ឋតូចៗទាំងអស់នៅក្នុងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជានិយាយដោយឡែក ក្នុងករណីដែលមហាអំណាចមើលឃើញថាមានផលប្រយោជន៍ គេនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីនៅក្បែរហើយទាញយកផលប្រយោជន៍នោះ ដោយព្យាយាមបញ្ចុះបញ្ចូល ឬណែនាំឱ្យធ្វើតាមអ្វីដែលគេចង់បាន។ ផ្ទុយទៅវិញបើរដ្ឋតូចៗបដិសេធសំណើរបស់គេ មហាអំណាចក៏ចាប់ផ្ដើមចោទប្រកាន់ រិះគន់ ទម្លាក់កំហុស ដោយសារតែគេមិនអាចទាញយកផលចំណេញតាមការចង់បាន។ ត្រង់ចំណុចនេះ កម្ពុជាក៏ធ្លាប់ត្រូវបានមហាអំណាចរិះគន់មិនសំចៃមាត់ និងព្យាយាមអូទាញឱ្យកម្ពុជាដើរតាមអ្វីដែលពួកគេគូសវាស ដោយយកបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សធ្វើជាលេស។ ជាក់ស្ដែងកម្ពុជាធ្លាប់ត្រូវបានសហរដ្ឋអាមេរិករិះគន់មិនទម្លាក់ដៃ។ ទោះបីកម្ពុជាបានព្យាយាមអភិវឌ្ឍខ្លួនឱ្យល្អប្រសើរយ៉ាងណាក្ដី អាមេរិកនៅតែមើលឃើញកំហុសរបស់កម្ពុជា ដូចជាជុំវិញបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះឯង។...