សហអាមេរិកផ្តល់ជំនួយឲ្យ​អ៊ុយក្រែនជារៀងរាល់ខែព្រោះមិនចង់ឲ្យសង្គ្រាមនេះឆាប់បញ្ចប់


នៅក្នុងបទសំភាសន៏មួយ ជាមួយក្រុមការងារកាសែតរបស់ CBS នៅក្នងកម្មវិធីមួយដែលមានឈ្មោះថា Face the Nation ដែលបានចាក់ផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយដោយត្រង់ៗថា សព្វថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ១.៥ពាន់លានដុល្លារដល់យើងរាល់ខែ ដើម្បីគាំទ្រយើងក្នុងការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមជាមួយរុស្ស៊ី ។ ជំនួយនេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធកាំភ្លើងធំ និងគ្រាប់បែក ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក និងរ៉ាដា ដើម្បីធានាថាវាអាចបន្តការពារខ្លួនក្នុងរយៈពេលវែង។


លោក Zelensky បានថ្លែងបែបនេះថា៖ បច្ចុប្បន្នរដ្ឋាភិបាលទីក្រុងគៀវកំពុងជួបឱនភាពប្រមាណជា ៥ពាន់លានដុល្លារនៅក្នុងកញ្ចប់ថវិកាជាតិ របស់យើងហើយសហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រខ្លាំងជាងគេ ជាមួយនឹងទឹកប្រាក់រហូតទៅដល់ ១,៥ពាន់លានដុល្លារ ដើម្បីជួយដល់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងរុស្សី។ លោកប្រធានាធិបតីរូបនេះ បានសន្យាថា នៅពេលមួយដែលរុស្សីបរាជ័យហើយនោះ ពលរដ្ឋអ៊ុយក្រែន នឹងត្រឡប់ចូលទៅក្នុងប្រទេសកំណើតរបស់ពួកគេវិញ ហើយនឹងចាប់ផ្តើមទូទាត់លុយទាំងឡាយដែល ជាជំនួយរបស់អាមេរិកទៅកាន់ ឲ្យពលរដ្ឋអាមេរិក ដែលជាអ្នកបង់ពន្ធទាំងអស់វិញ។

ចំណុចនេះបានក្លាយជាប្រធានបទដ៏គួរចាប់អារម្មណ៍មួយ ដែលក្រុមអ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថា ការចំណាយដ៏សម្បើមជារៀងរាល់ខែរបស់សហរដ្ឋអាមេរិកទៅលើអ៊ុយក្រែនដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមជាមួយរុស្ស៊ី គឺជាការគាំទ្រឲ្យអ៊ុយក្រែនមានលទ្ធភាព ក្នុងការប្រយុទ្ធតស៊ូជាមួយនឹងមហាយក្សលុយក្លេអ៊ែររុស្ស៊ី ដោយមិនចង់ឲ្យសង្គ្រាមនេះបញ្ចប់ទៅដោយងាយៗ ឬអាចនិយាយបានថាយកអ៊ុយក្រែន​ជាកូនអុករបស់ខ្លួន។ ដោយមិនខ្វល់ពីប្រជាពលរដ្ឋរបស់អ៊ុយក្រែនដែលកំពុងតែរងទុក្ខវេទនា រត់ភៀសខ្លួន ខ្វះស្បៀងអាហារ ទីជម្រក ថ្នាំសង្កូវ ការបាត់បង់អាយុជីវិត របស់ប្រជាជនដែលមិនបានរត់ភៀសខ្លួន និងកងទ័ពរបស់អ៊ុយក្រែនជាច្រើនដែលស្មគ្រ័ចិត្ត ប្រយុទ្ធតតាំងជាមួយនឹងរុស្ស៊ី អស់រយៈពេលជាច្រើនខែមកនេះ។


ក្នុងន័យនេះ ក្រុមអ្នកវិភាគនយោបាយអន្តជាតិបានលើកចំណុច២សំខាន់ៗយកមកបង្ហាញ៖
ទី១ គឺសហរដ្ឋអាមេរិកផ្ទាល់ ដែលជាទូទៅគេស្គាល់ថាជាមហាអំណាចផុតលេខ អាមេរិកត្រូវតែជួយអ៊ុយក្រែនដើម្បីតស៊ូប្រយុទ្ធប្រឆាំង ដើម្បីសេរីភាពនិងយកទឹកដីជាមួយនឹងរុស្សីកុម្មុយនីស្ត ព្រោះថាខ្លួនជាមហាអំណាចដែលតែងតែគាំទ្រនូវលទ្ធិប្រជាធិបតេយ្យ និងតែងតែចូលរួមគាំទ្រក្នុងការប្រយុទ្ធដើម្បីសេរីភាពរបស់អ៊ុយក្រែន។

ទី២ គេបានលើកឡើងដូច្នេះថា សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងពិតប្រាកដ ព្រោះថាសហរដ្ឋអាមេរិកបានបន្តផ្ដល់ជំនួយជាថវិកា ឬសភាវុធដើម្បីឲ្យអ៊ុយក្រែននៅតែអាចប្រយុទ្ធតតាំងជាមួយនឹងរុស្ស៊ីមកដល់ពេលនេះ។ ក្រុមអ្នកជំនាញមួយចំនួនយល់ឃើញថា តាមពិតទៅអាមេរិកមិនចង់ឲ្យសង្គ្រាមនេះបញ្ចប់ទៅដោយងាយៗនោះទេ ដោយសារតែ បើរុស្ស៊ីកំពុងនៅបន្តសង្គ្រាមជាមួយនឹងអ៊ុយក្រែន នោះរុស្ស៊ីក៏កំពុងតែខាតបង់យ៉ាងច្រើនដូចគ្នា ហើយអាចឲ្យពិភពលោកមើលឃើញថារុស្ស៊ីដែលជាមហាយក្សនុយក្លេអ៊ែរដ៏ធំមួយ មិនអាចយកឈ្នះលើអ៊ុយក្រែនដែលជាប្រទេសដ៏តូចតាចមួយបាន។ ជាពិសេសនោះ គឺសហរដ្ឋអាមេរិក និងក្រុមប្រទេសបច្ចិមលោកអាចនៅតែបន្តដាក់ការគៀបសង្កត់ទៅលើរុស្ស៊ី ដូចជាការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរបស់រុស្ស៊ី​ជាដើម។

មកដល់ត្រង់ចំណុចនេះមានសំណួរមួយបានចោទសួរថា តើសហរដ្ឋអាមេរិកចង់ជួយអ៊ុយក្រែនឲ្យចាកចេញពីសង្គ្រាមជាមួយរុស្ស៊ីដោយពិតប្រាកដ ឬគ្រាន់តែយកអ៊ុយក្រែនជាកូនអុករបស់ខ្លួនដើម្បីប្រយុទ្ធតតាំងជាមួយនឹងរុស្ស៊ី? ជាការពិតណាស់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសផ្តល់ជំនួយទៅឱ្យអ៊ុយក្រែនដូចជាទឹកបាក់ទំនប់ ទាំងថវិកានិងគ្រឿងសភាវុធ ​​។ លោក Biden ​បាននិយាយថា ប្រជាជននៅក្នុង​ពិភពលោកមានការស្ងើចសរសើរបំផុតចំពោះការតស៊ូរបស់អ៊ុយក្រែន ហើយសហរដ្ឋអាមេរិកនឹងសន្យាថា​ឈរជាមួយប្រជាជនអ៊ុយក្រែន នៅពេលដែលពួកគេប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពរបស់ពួកគេ។ សហរដ្ឋ​អាមេរិក​ផ្ដល់​តម្លៃ​យ៉ាង​ជ្រាលជ្រៅ​លើ​មិត្តភាព​និង​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​ការ​ធានា​យ៉ាង​ណា​ឲ្យ​មាន​អនាគត​ប្រកប​ដោយ​ប្រជាធិបតេយ្យ​សម្រាប់​ប្រជាពលរដ្ឋ​អ៊ុយក្រែន និង​ទន្ទឹង​រង់ចាំ​គាំទ្រ​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​នេះ​នៅ​ពេល​អនាគត។ តែទោះជាយ៉ាងណាក៏ដោយ គិតមកដល់ពេលនេះសហរដ្ឋអាមេរិក មិនដែលបានរកនូវកិច្ចចរចាសន្តិភាពប្រសើរណាមួយដើម្បីឱ្យធានាអ៊ុយក្រែនជៀសផុតពីសង្គ្រាមរាំរ៉ៃនោះទេ បើទោះជាដឹងថាអ៊ុយក្រែនកំពុងតែធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមយ៉ាងធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ សង្គ្រាមនៅតែកំពុងអូសបន្លាយទៀត បណ្តាល ឱ្យទាហាន និងជនស៊ីវិល នៃប្រទេសទាំងពីរស្លាប់បាត់បង់ជីវិត និង រងរបួស ថែមទាំងបានបណ្តាល ឱ្យប្រជាជនអ៊ុយក្រែន រាប់លាននាក់ ក្លាយជាជនភៀសខ្លួន ទៀតផង ។ គេបានលើកឡើងថា ការដែលសហរដ្ឋអាមេរិក​ផ្ដល់ជំនួយថវិកានិងអាវុធជាច្រើនសន្ធឹកសន្ធាប់បែបនេះ គឺអាមេរិកកំពុងតែញុះញង់ និងជាអ្នកនៅពីក្រោយការប៉ះទង្គិចគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន​ ដោយយកលេសកិច្ចសហប្រតិបត្តិការដើម្បី ស្វែងរកសន្តិភាព។

មែនទែនទៅ គេដឹងច្បាស់ណាស់ថាសហរដ្ឋអាមេរិកតែងតែលូកដៃក្នុងការប៉ះទង្គិចគ្នានៅប្រទេសដទៃ ក្រោមហេតុផលដើម្បីស្វែងរកសន្តិភាព ប៉ុន្តែគេក៏បានលើកឡើងដែរថាអាមេរិក​ធ្វើបែបនេះ គឺដើម្បីឆក់យក ផលកម្រៃពីសង្គ្រាមនីមួយៗ ដូចជាការពង្រីកអំណាច និងសេដ្ឋកិច្ច​របស់ខ្លួន ដោយការលក់អាវុធជាដើម។​ រីឯការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន សហរដ្ឋអាមេរិក​ទំនងជាមិនខ្វល់ពីទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែនក្នុងកែវភ្នែកនោះទេ។ ពួកគេមើលឃើញតែផលប្រយោជន៍ ប្រសិនបើការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែនអាចអូសបន្លាយកាន់តែយូរ គឺកាន់តែល្អចំពោះសហរដ្ឋអាមេរិក​ ដែលគេស្គាល់យ៉ាងច្បាស់ថាជាបិតាប្រជាធិបតេយ្យ ស្តង់ដា២ និងលាក់ពុទ្ធបទ ៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

14 − seven =

This site uses Akismet to reduce spam. Learn how your comment data is processed.