តើសហរដ្ឋអាមេរិកនៅពីក្រោយការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream ឬយ៉ាងណា?

បំពង់បង្ហូរឧស្ម័នចំនួនពីរ និងជាលំហូរឧស្ម័នដ៏ធំមួយចេញពីប្រទេសរុស្សី ទៅកាន់សហភាពអឺរ៉ុបបានផ្ទុះលេចធ្លាយ ពោលគឺបំពង់បង្ហូរឧស្ម័ន Nord Stream1 និង Nord Stream2 បានធ្វើឱ្យមានការជជែកវែកញែក ពិសេសនោះថាតើដើមចមនៃបញ្ហានេះមកពីអ្វី? និងមានការចោទប្រកាន់គ្នាទៅវិញទៅមកជាច្រើនផងដែរ។ បំពង់បង្ហូរឧស្ម័ននេះ គឺបង្ហូរចេញពីប្រទេសរុស្សី ភ្ជាប់ទៅកាន់ប្រទេសអាល្លឺម៉ង់ដោយផ្ទាល់តែម្ដង ដោយត្រូវបានគេជឿថារុស្សីបានចំណាយលុយខ្ទង់ពាន់លានដុល្លាដើម្បីសាងសង់វាឡើង។ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ មានការបំផ្ទុះដ៏ញាប់ញ័រលើបំពង់បង្ហូរប្រេងក្រោមផ្ទៃទឹកនៃសមុទ្របាល់ទិក។ ការផ្ទុះនេះបានបង្កឱ្យមានការលេចធ្លាយឧស្ម័ននៅទីតាំងចំនួន ៤ ផ្សេងៗគ្នា...