តើអ្វីជាគោលបំណងពិតប្រាកដនៅពីក្រោយខ្នងការចាប់ខ្លួនមន្ដ្រីក្រសួងកសិកម្មកម្ពុជានៅអាមេរិក?

ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា លោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ សាយតេស(CITES) នៅប្រទេសប៉ាណាម៉ា។ ការឃាត់ខ្លួនមន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មនេះ ក្រោមបទចោទ “សមគំនិតរត់ពន្ធសត្វស្វាក្តាម”...

កម្ពុជាសង្ឃឹមថាតុលាការអាមេរិកនិងមានយុត្តិធម៌ចំពោះមន្ត្រីកម្ពុជា

លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែ កញ្ញា ២០២១កន្លងទៅ ក្រោមកិច្ចព្រមព្រៀងជាមួយ ក្រសួងយុត្តិធម៌អាមេរិក ក្នុងការព្យួរចោលបទចោទប្រកាន់ប្រឆាំងនឹងលោកស្រី ប្រទេសចិនចាត់ទុកជាជ័យជម្នះដ៏ធំធេង ។ ការធ្វើដំណើរមកស្រុកកំណើតវិញនេះបានក្លាយទៅជាការឃោសនាបែបជាតិនិយមពេញទី ។ ទន្ទឹមនោះ កម្រាលព្រំក្រហម និងហ្វូងមនុស្សដែលគ្រវីទង់ជាតិចិនបានរង់ចាំលោកស្រីនៅលើកម្រាលព្រំនៅទីក្រុង Shenzhen ភាគខាងត្បូង ហើយក៏ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ ខណៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិតដោយទូរទស្សន៍ CCTV...

សម្តេចតេជោ ហ៊ុន សែន សួរទៅជនក្បត់ជាតិ៣ជំនាន់ ហ៊ានភ្នាល់ដាក់ជីវិតនយោបាយជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ដែរឬទេ?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរទៅទណ្ឌិត សម រង្ស៉ី ថា តើហ៊ានភ្នាល់ជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ដែរទេ រឿងចោទយកលុយ៥លានដុល្លារទិញទឹកចិត្តអ្នកគាំទ្រនៅបារាំង និងអឺរ៉ុប? សម្តេចតេជោ បានបង្ហោះសារចោទសួរលើហ្វេសប៊ុករបស់សម្តេចយ៉ាងដូច្នេះ «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច»។ សម្តេចតេជោ បានលើកឡើងទៀតថា «បុរសម្នាក់នេះ ឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយ។...

ហេតុអ្វីលោកប្រធានាធិបតី Joe Biden ច្រឡំហៅ Cambodia ថា Columbia ?

នរណាមិនធ្លាប់បង្កេីតកំហុស! មេដឹកនាំពិភពលោក នៅធ្លាប់បង្កេីតកំហុស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ធ្លាប់អានស្គ្រីបច្រឡំនៅពេលថ្លែងសុន្ទរកថោ នៅកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ COP27 កាលពីថ្ងៃ៩ វិច្ឆិកា ២០២២នៅប្រទេសអេហ្សីប ។ ថ្មីៗនេះ មេដឹកនាំមហាអំណាចពិភពលោក ប្រធានាធិបតីអាមេរិក លោក Joe Biden ច្រឡំមាត់ហៅឈ្មោះប្រទេសកម្ពុជាខុស ដោយហៅឈ្មោះ ប្រទេកូឡុំប៊ី ជំនួស...