ហេតុអ្វីលោកប្រធានាធិបតី Joe Biden ច្រឡំហៅ Cambodia ថា Columbia ?

នរណាមិនធ្លាប់បង្កេីតកំហុស!

មេដឹកនាំពិភពលោក នៅធ្លាប់បង្កេីតកំហុស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ធ្លាប់អានស្គ្រីបច្រឡំនៅពេលថ្លែងសុន្ទរកថោ នៅកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ COP27 កាលពីថ្ងៃ៩ វិច្ឆិកា ២០២២នៅប្រទេសអេហ្សីប ។

ថ្មីៗនេះ មេដឹកនាំមហាអំណាចពិភពលោក ប្រធានាធិបតីអាមេរិក លោក Joe Biden ច្រឡំមាត់ហៅឈ្មោះប្រទេសកម្ពុជាខុស ដោយហៅឈ្មោះ ប្រទេកូឡុំប៊ី ជំនួស កម្ពុជា ទៅវិញ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលេីកទី៤០,៤១ នៅទីក្រុងភ្នំពេញ។

…ខ្ញុំសូមអរគុណនាយករដ្ឋមន្ត្រី កូឡុំប៊ី [កម្ពុជា] សម្រាប់ការដឹកនាំធ្វេីជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន…។

ស្ដាប់ទៅរាងគួរអោយអស់សំណេីចបន្តិច!
ប៉ុន្តែ ក៏មានឥស្សរជន មេដឹកនាំល្បីៗដទៃទៀតក៏ធ្លាប់មានកំហុសដែរ។គ្រប់គ្នាសុទ្ធតែធ្លាប់បង្កេីតកំហុស តិចតួចជារឿងធម្មតា។ បេីអ្នកធ្វេីខុសកំហុស រៀនពីកំហុសអ្នក ហេីយកែប្រែខ្លួនអ្នកអោយល្អជាងមុន។

កុំអោយភាពភ័យខ្លាចរបស់អ្នកមកបញ្ឈប់ការសាកល្បងរបស់អ្នកអោយសោះ ព្រោះអ្នកមិនមែនជាប្រធានាធិបតី ឬមេដឹកនាំពីភពលោកនៅឡេីយទេ។



ហើយលោកប្រធានាធិបតីវ័យ 79 ឆ្នាំរូបនេះមានវិបត្តិម្យ៉ាងហៅថា Stuttering ដែលធ្វើឱ្យលោកនិយាយត្រដិត ឬពេលខ្លះពិបាកបញ្ចេញសំនៀងសម្លេង។ នេះជាករច្រឡំមាត់លើកទី២។

ច្រឡំមាត់ ងងុយដេក និងដួល សុទ្ធតែជាបាតុភូតសរីរវិទ្យាធម្មតារបស់មនុស្សចាស់ បន្ទាប់ពីមុខងាររាងកាយរបស់ពួកគេចុះខ្សោយ ប៉ុន្តែប្រសិនបើវាកើតឡើងចំពោះប្រធានាធិបតីនៃប្រទេសណាមួយ ជាពិសេសមេដឹកនាំនៃមហាអំណាចពិភពលោកតែមួយគត់ វានឹងមិនធម្មតាទេ។

ក្រៅពីបារម្ភរាងកាយរបស់ លោក Joe Biden ក៏ចាប់ផ្ដើមសង្ស័យថា តើលោក Biden ដែលឈានដល់អាយុ ៨០ឆ្នាំ មានសមត្ថភាពបន្តបំពេញតួនាទីជាប្រធានាធិបតីបានដែរឬទេ?

Bun

Leave a Reply

Your email address will not be published. Required fields are marked *

13 + fifteen =

This site uses Akismet to reduce spam. Learn how your comment data is processed.