លោកបណ្ឌិត សុខ ហាចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន នៅថ្ងៃទី០២ ខែមករា ម្សិលមិញ បានប្រកាសតាមរយៈហ្វេសប៊ុករបស់ខ្លួនស្វាគមន៍លោកបណ្ឌិត សុខ ហាច ដែលជាអ្នកជំនាញសេដ្ឋកិច្ចខ្មែរដ៏ល្បីល្បាញមួយរូប ចូលរួមនយោបាយជាមួយគណបក្សប្រឆាំង។ លោក សុខ ហាច ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់គណបក្ស ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច។ លោក សុខ ហាច គឺជាបញ្ញវន្តខ្មែរដ៏ឆ្លើមមួយរូប ធ្លាប់បំរើការងារជាទីប្រឹក្សាធនាគារពិភពលោក (World Bank) ធ្លាប់ជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា...