លោកបណ្ឌិត សុខ ហាចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន នៅថ្ងៃទី០២ ខែមករា ម្សិលមិញ បានប្រកាសតាមរយៈហ្វេសប៊ុករបស់ខ្លួនស្វាគមន៍លោកបណ្ឌិត សុខ ហាច ដែលជាអ្នកជំនាញសេដ្ឋកិច្ចខ្មែរដ៏ល្បីល្បាញមួយរូប ចូលរួមនយោបាយជាមួយគណបក្សប្រឆាំង។ លោក សុខ ហាច ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់គណបក្ស ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច។


លោក សុខ ហាច គឺជាបញ្ញវន្តខ្មែរដ៏ឆ្លើមមួយរូប ធ្លាប់បំរើការងារជាទីប្រឹក្សាធនាគារពិភពលោក (World Bank) ធ្លាប់ជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា (EIC)។

លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន បានថ្លែងថា ការចូលរួមរបស់លោកបណ្ឌិត សុខ ហាច​ ដែលជាប្រធានក្រុមហ៊ុន Golden Rice និងបញ្ញវន្តដទៃទៀតជាមួយគណបក្សភ្លើងទៀនមានសារៈសំខាន់ណាស់។ សំខាន់នៅក្នុងទិសដៅចូលរួមកសាងប្រទេសប្រកបដោយតម្លាភាព នាំមកនូវលទ្ធិប្រជាធិបតេយ្យ និងលុបបំបាត់អំពើពុករលួយ។ លោកថា គណបក្សភ្លើងទៀន ប្រកាន់ជំហរមិនងាររេទេ នៅក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា លោក សុខ ហាច បណ្ឌិតសេដ្ឋកិច្ច បានហក់ចូលបក្ស ភ្លើងទៀន ជាថ្មីម្តងទៀត។ គាត់បានចូលបក្សនេះឆ្នាំ ២០០៣ ម្តងហើយ ដោយរំពឹងថា បានធ្វើរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហើយបានប្រាស់ រត់ប្រុចចេញវិញ នៅពេលដឹងថា បក្ស សម រង្ស៊ីសព្វថ្ងៃជាបក្ស ភ្លើងទៀន ចាញ់ឆ្ងាយ ហៅមិនឮ ។ ការបង្ហាញខ្លួនជាមួយបក្ស ភ្លើងទៀន ពេលនេះ អាចអោយគាត់មានឧិកាស ឈរបេក្ខភាពតំណាងរាស្រ្តលេខជាប់ ខណ:អ្នកមានឥទ្ឋិពល មិនអាចចូលស្រុកបាន ។ លោក សុខ ហាច ជាអ្នកចេះដឹងម្នាក់ ស្គាល់ចិត្ត ទុក្ខធុរ: លោក អេង ឆៃអ៊ាង ច្បាស់ ៕

Bun

Leave a Reply

Your email address will not be published. Required fields are marked *

6 + fifteen =

This site uses Akismet to reduce spam. Learn how your comment data is processed.