កម្ពុជាមិនមែនជាទីកន្លែងសម្រាប់ឲ្យជនបរទេសប្រព្រឹត្តអំពើខុសច្បាប់បានដោយងាយនោះទេ

ជាការពិតណាស់ យើងទាំងអស់គ្នាបានជ្រាបហើយថាប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងទាំងអភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា និងធានាបាននៅសុខសុវត្ថិភាព។ កម្ពុជាមានទីកន្លែងកំសាន្តជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាពិសេសគឺភ្ញៀវទេសចរណ៍បរទេសជាច្រើនចូលចិត្តនិងមកលេងកំសាន្តនៅក្នុងប្រទេសកម្ពុជា។ ចំនួននៃភ្ញៀវទេសចរណ៍នេះបានធ្វើឲ្យកម្ពុជា ទទួលបានចំណូលបន្ថែម នៅលើផ្នែកសេវាកម្មមួយចំនួន ពិសេស គឺប្រជាពលរដ្ឋនៅក្នុងតំបន់ផ្ទាល់។ ប៉ុន្តែគេសង្គេតឃើញថា ស្របពេលដែលវិស័យទេសចរណ៍មានការរីកចម្រើន ក្នុងនោះ ភ្ញៀវទេសចរណ៍អន្តរជាតិមួយចំនួនតូចដែលជាឧក្រិដ្ឋជន បានប្រព្រឹត្តអំពើខុសច្បាប់ជាច្រើនករណី ពិសេសគឺករណីរំលោភបំពានផ្លូវភេទលើកុមារកម្ពុជាដែលមិនទាន់គ្រប់អាយុ ដែលរាជរដ្ឋាភិបាលយើង កំពុងតែព្យាយាមលុបបំបាត់បានជាច្រើនកន្លងមកហើយ។ នៅក្នុងអត្ថបទនេះយើងសូមលើកយក ករណីជនបរទេសមួយចំនួនបានរំលោភបំពានលើកុមារកម្ពុជា មកជម្រាបជូនលោកអ្នកឲ្យជ្រាបដូចតទៅ។ យោងតាមការចេញផ្សាយដោយគេហទំព័រ...