Day: March 16, 2023

កន សាវាង្ស បម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោត
កាលពីពេលថ្មីៗនេះមានប្រភពមួយបានចេញបញ្ជាក់អំពីគំនិតមិនល្អរបស់ កន សាវាង្ស ដែលជាដៃជើងរបស់ជនបរទេសកំពុងព្យាយាមបំផ្លាញប្រទេសកម្ពុជា។ នៅក្នុងការចុះផ្សាយនោះផងដែរបានលើកឡើងថា បន្ទាប់ពីមានរឿងរ៉ាវផែនការទុច្ចរិករបស់ VOD និង CCIM នាពេលនេះមានបុគ្គលិកទម្លាយដំណឹងថ្មីមួយទៀតថា៖ កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្គេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា។ តើអង្គការខុមហ្រ្វែលជានរណា? អង្គការខុមហ្វ្រែល ជាអង្គក្រៅរដ្ឋាភិបាលមួយដែលតែងមានបំណងមិនល្អ និងត្រៀមខ្លួនរួចរាល់ក្នុងការជួយដល់ក្រុមមនុស្សដែលមានបំណងមិនល្អក្នុងការបង្កចលាចលនៅក្នុងប្រទេសកម្ពុជា។ អង្គការនេះ មានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការទាំងឡាយនិងកំពុងតែអនុវត្តជាបណ្តើរៗនូវផែនការដែលបានរៀបចំ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជាតិខាងមុខនេះ។ អង្គការខុមហ្រ្វែលដែលត្រូវបានដឹកនាំដោយគឹម ឈន...