កន សាវាង្ស បម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោត

កាលពីពេលថ្មីៗនេះមានប្រភពមួយបានចេញបញ្ជាក់អំពីគំនិតមិនល្អរបស់ កន សាវាង្ស ដែលជាដៃជើងរបស់ជនបរទេសកំពុងព្យាយាមបំផ្លាញប្រទេសកម្ពុជា។ នៅក្នុងការចុះផ្សាយនោះផងដែរបានលើកឡើងថា បន្ទាប់ពីមានរឿងរ៉ាវផែនការទុច្ចរិករបស់ VOD និង CCIM នាពេលនេះមានបុគ្គលិកទម្លាយដំណឹងថ្មីមួយទៀតថា៖ កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្គេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា។​

តើអង្គការខុមហ្រ្វែលជានរណា?


អង្គការខុមហ្វ្រែល ជាអង្គក្រៅរដ្ឋាភិបាលមួយដែលតែងមានបំណងមិនល្អ និងត្រៀមខ្លួនរួចរាល់ក្នុងការជួយដល់ក្រុមមនុស្សដែលមានបំណងមិនល្អក្នុងការបង្កចលាចលនៅក្នុងប្រទេសកម្ពុជា។ អង្គការនេះ មានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការទាំងឡាយនិងកំពុងតែអនុវត្តជាបណ្តើរៗនូវផែនការដែលបានរៀបចំ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជាតិខាងមុខនេះ។ អង្គការខុមហ្រ្វែលដែលត្រូវបានដឹកនាំដោយគឹម​ ឈន និងកន សាវាង្ស មិនមែនជាអង្គការឯករាជ្យ ឬជាអង្គការមានវិជ្ជាជីវៈដែលបម្រី ឬត្រួតពិនិត្យការបោះឆ្នោតនោះទេ ពួកគេប្រព្រឹត្តផ្ទុយនឹងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គការនេះទទួលបានការគាំទ្រមូលនិធិពី​ NPS និង NDI ធ្វើឡើងនៅក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យពហិការបង្ខូចការបោះឆ្នោតជួយគណបក្សប្រឆាំងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដើម្បីសម្រេចបាននូវគោលដៅនៃការបង្កើតកងកម្លាំងនយោបាយរបស់ពួកគេ បានចាប់ដៃជាមួយ CLP CCHR CCIM CENTRAL ជាដើម ហើយ កន សាវាង្សទទួលខុសត្រូវចំពោះការទំនាក់ទំនង និងការសម្របសម្រួលការងារខាងលើ។

លោក កន សាវាង្ស និងបក្សពួក

ការបញ្ចេញសារបែបនេះមិនមែនជាលើកទីមួយនោះឡើយវាធ្លាប់បានកើតឡើងម្ដងរួចមកហើយពាក់ព័ន្ធនឹងលោក គល់ បញ្ញា រួមជាមួយនឹងអង្គការសង្គមស៊ីវិលមួយចំនួនទៀតដែលមានប្រភព និងទទួលការផ្គត់ផ្គង់ពីក្រុមតែមួយ។ ពួកគេមានគោលបំណងមួយចំនួន ពិសេសដើម្បីជួយក្រុមបក្សប្រឆាំងក្រៅច្បាប់ និងស្រោចស្រង់បក្សប្រឆាំងដែលបានដួលរលំឱ្យងើបរស់ឡើងវិញ ហើយបើមិនជោគជ័យទេ គឺបំផ្លាញចោលនូវការបោះឆ្នោតតែម្តង។ រឿងរ៉ាវថ្មីៗនេះក៏មិនខុសប៉ុន្មាននឹងគម្រោងផ្សេងៗរបស់លោក គល់ បញ្ញា នោះដែរដោយមានភាពដូចគ្នានឹងអ្វីដែលបរទេសមួយចំនួនបានគិត ហើយគម្រោងទាំងនោះ អាចជាការរៀបចំរបស់បរទេសដែលកំពុងព្យាយាមបំផ្លាញកម្ពុជាផងដែរ។ ម្យ៉ាងទៀត បរទេសទាំងនោះ ក៏បានត្រៀមបញ្ចេញសាច់ប្រាក់ដើម្បីគាំទ្រលើគម្រោងការនេះដែរ។ យុទ្ធសាស្ត្ររបស់ពួកគេ គឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំង ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងនៅក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការបង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកលខាងមុខនេះ។

ទង្វើដែលបក្សពួក លោក កន សាវាង្ស​ បានធ្វើគឺដើម្បីតែផលប្រយោជន៍ខ្លួន និងបក្សពួកប៉ុណ្ណោះដោយមិនខ្វល់អំពីផលប្រយោជន៍ជាតិទាំងមូលនោះឡើយដោយតាមរយៈការបំភ្លៃការពិត និងបង្កើតរឿងឡើងដែលសម្រេចបំណងក្នុងការបង្ខូច និងបង្អាប់ប្រទេសជាតិរបស់ខ្លួន។

លោក កន សាវាង្ស ខាងស្ដាំ

ប្រជាពលរដ្ឋនៃប្រទេសកម្ពុជា គប្បីប្រយ័ត្ននឹងបុគ្គលបែបនេះដែលនឹងធ្វើឱ្យខូចប្រយោជន៍ជាតិ និងរំលោភសេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ។ រួមជាមួយគ្នានោះ អង្គការខុមហ្វ្រែលដែលអះអាងថាធ្វើសកម្មភាព
ដើម្បីឱ្យកម្ពុជានោះ ការពិតបំណងពិតប្រាកដរបស់ពួកគេកំពុងតែអនុវត្តផែនការរបស់បរទេសក្នុងការបំផ្លាញការបោះឆ្នោតនៅកម្ពុជា និងទាញទម្លាក់កិត្តិយសជាតិ ឱ្យធ្លាក់ចុះទៅតាមការចង់បានរបស់ចៅហ្វាយនាយបរទេសរបស់ពួកគេ។

ការណ៍ខាងលើនេះជាទង្វើដែលមិនអាចអត់អោនឱ្យបានទេ ហើយការប៉ុនប៉ងបំផ្លាញការបោះឆ្នោតនេះត្រូវប្រឈមចំពោះមុខច្បាប់ជាតិដែលមានជាធរមាន​ ក្រសួងមហាផ្ទៃ ឬអាជ្ញាធរមានសមត្ថកិច្ចគួរតែពិនិត្យមើលឱ្យបានស៊ីជម្រៅដើម្បីកុំឱ្យក្រុមជនបំផ្លាញជាតិ និងបដិវត្តន៍ពណ៌ជ្រកក្រោមអង្គការនេះទៀត។

ប្រភព៖BTV

អ្នកនិពន្ធ៖ SK

Leave a Reply

Your email address will not be published. Required fields are marked *

16 + 1 =

This site uses Akismet to reduce spam. Learn how your comment data is processed.