ឯកសារបែកធ្លាយបង្ហាញថាសហរដ្ឋអាមេរិកកំពុងស៊ើបការសម្ងាត់លើសម្ព័ន្ធមិត្តរបស់ខ្លួនឯង

ការលេចធ្លាយឯកសារ ដែលបានចាត់ថ្នាក់នាពេលថ្មីៗនេះ ស្តីពីផែនការសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោន នៅប្រទេសអ៊ុយក្រែន គឺបានបង្កឱ្យមានភាពចលាចល នៅក្នុងមន្ទីរប៉ង់តាហ្គោន ដោយបង្ខំឱ្យមន្ត្រីបង្កើនផ្នែកសន្តិសុខ។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីលោកខាងលិចជាច្រើននាក់ ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារ Washington Post ដោយបាននិយាយថា ពួកគេនៅតែព្យាយាមវាយតម្លៃ...