លិខិតមិត្តអ្នកអាន៖ «ខ្មែរពិតជាសំណាងណាស់ ដែលមេដឹកនាំបដិវត្តពណ៌ត្រូវបានវែកមុខទាន់ពេល»

ការចាប់ខ្លួន កឹម សុខា កាលពីចុងឆ្នាំ២០១៧ និងការផ្តន្ទាទោសដោយតុលាការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតមួយទៀតក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សំខាន់នៅត្រង់ថា បើគ្មានការចាប់ខ្លួន កឹម សុខា កាលពីជាង ៥ឆ្នាំមុនទេ ម៉្លេះសមប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរពិតជារអិលធ្លាក់ដោយជៀសពុំរួចក្នុងចលនាបដិវត្តន៍ពណ៌និងធ្វើឲ្យស្ថានការណ៍ប្រទេសជាតិក្រឡាប់ចាក់ដូចនៅពិភពអារ៉ាប់បាត់ទៅហើយក៏មិនដឹង។ គំរោងការរៀបចំចលនាបដិវត្តន៍ពណ៌របស់ កឹម សុខា ពិតជាមិនធម្មតាឡើយ។ ប្រសិនបើគេអង្គុយស្តាប់ឡើងវិញនូវសម្តីរបស់ កឹម សុខា ដែលនិយាយពីផែនការបដិវត្តន៍ពណ៌នេះវាពិតជារឿងដ៏ គួរឲ្យព្រឺក្បាលណាស់សម្រាប់ពលរដ្ឋខ្មែរដែលធ្លាប់បានហែលឆ្លងឆ្អឹងភ្នំ...