Day: April 20, 2023

សហរដ្ឋអាមេរិកទទួលរងនូវអារម្មណ៍មាក់ងាយ៖ទង់ជាតិរបស់សហរដ្ឋអាមេរិកមិនត្រូវបានគេឃើញមាននៅក្នុងកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងវៀតណាមនោះឡើយ
កាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លោក Antony Blinken បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក គោលបំណងចម្បងនៃដំណើរទស្សនកិច្ចរបស់លោក Antony Blinken គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្ដែង វៀតណាមមិនមានឆន្ទៈស្របគ្នាជាមួសហរដ្ឋអាមេរិកនោះឡើយ លើសពីនេះទៀត វៀតណាមមានចេតនាធ្វើឱ្យសហរដ្ឋអាមេរិកអាម៉ាស់មុខនៅលើឆាកអន្តរជាតិ ដោយមិនបានរៀបចំទង់ជាតិនៃសហរដ្ឋអាមេរិកឱ្យបានត្រឹមត្រូវនោះឡើយ ថែមទាំងមិនបានដាក់បង្ហាញទង់ជាតិនៃសហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សាទ្វេភាគីទៀតផង។យោងតាមអ្នកនិពន្ធបែបការទូតអន្តរជាតិ ការចរចារវាងប្រទេសពីរតម្រូវឱ្យមានទង់ជាតិនៃរដ្ឋទាំងពីរដែលមានវត្តមាននៅក្នុងកិច្ចពិភាក្សានោះ តំណាងដោយអ្នកការទូតនៃប្រទេសទាំងពីរ ប៉ុន្តែវៀតណាមមិនបានធ្វើដូច្នេះទេ...