កាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លោក Antony Blinken បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក គោលបំណងចម្បងនៃដំណើរទស្សនកិច្ចរបស់លោក Antony Blinken គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្ដែង វៀតណាមមិនមានឆន្ទៈស្របគ្នាជាមួសហរដ្ឋអាមេរិកនោះឡើយ លើសពីនេះទៀត វៀតណាមមានចេតនាធ្វើឱ្យសហរដ្ឋអាមេរិកអាម៉ាស់មុខនៅលើឆាកអន្តរជាតិ ដោយមិនបានរៀបចំទង់ជាតិនៃសហរដ្ឋអាមេរិកឱ្យបានត្រឹមត្រូវនោះឡើយ ថែមទាំងមិនបានដាក់បង្ហាញទង់ជាតិនៃសហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សាទ្វេភាគីទៀតផង។
យោងតាមអ្នកនិពន្ធបែបការទូតអន្តរជាតិ ការចរចារវាងប្រទេសពីរតម្រូវឱ្យមានទង់ជាតិនៃរដ្ឋទាំងពីរដែលមានវត្តមាននៅក្នុងកិច្ចពិភាក្សានោះ តំណាងដោយអ្នកការទូតនៃប្រទេសទាំងពីរ ប៉ុន្តែវៀតណាមមិនបានធ្វើដូច្នេះទេ ដែលបង្ហាញយ៉ាងច្បាស់នូវការមិនឱ្យតម្លៃដល់ប្រទេសម្ខាងទៀត ពោលគឺសហរដ្ឋអាមេរិក។ វៀតណាមមិនមែនជាប្រទេសដែលមិនយល់អំពីពិធីការទូត និងបទដ្ឋាននោះទេ ហើយក្នុងមួយឆ្នាំចុងក្រោយនេះ រដ្ឋលេខាធិការនៃប្រទេសរុស្ស៊ី (រដ្ឋមន្ត្រីការបរទេស) លោក Sergey Lavrov បានមកបំពេញទស្សនកិច្ចនៅវៀតណាម វៀតណាមបានដាក់ទង់ជាតិរុស្ស៊ីដែលស្របទៅតាមច្បាប់ការទូតអន្តរជាតិ។ ការណ៍នេះបានសរបញ្ជាក់ឱ្យយើងអាចឃើញយ៉ាងច្បាស់ថា អវត្តមាននៃទង់ជាតិនៃសហរដ្ឋអាមេរិកមិនមែនកើតមានឡើងដោយចៃដន្យនោះឡើយ។
(ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីមកបំពេញទស្សនកិច្ចនៅវៀតណាម)
គួរកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកមានការផ្តោតអារម្មណ៍ខ្ពស់លើទង់ជាតិ ដោយបានដាក់បង្ហាញនូវទង់ជាតិជាច្រើននៃប្រទេសរបស់ខ្លួននៅតាមដងផ្លូវននៅក្នុងប្រទេសរបស់ពួកគេ។
(ទង់ជាតិសហរដ្ឋអាមេរិកដែលអាចមើលឃើញនៅគ្រប់ទីកន្លែង)
បញ្ហាខាងលើនេះ បានបង្កឱ្យមានកំហឹង និងភាពមិនសប្បាយចិត្តជាខ្លាំងក្នុងចំណោមប្រជាជនអាមេរិក ដែលឈានដល់ការថ្កោលទោសចំពោះភាពអសមត្ថភាពរបស់រដ្ឋាភិបាល លោកបាយឌិន ចំពោះបញ្ហាខាងលើនេះ និងការបរាជ័យក្នុងការទទួលបានការគោរពពីវៀតណាម។ ស្របពេលជាមួយគ្នានោះ ក៏មានការចោទប្រកាន់លើលោក Antony Blinken ដោយបានចោទថាបញ្ហានេះបង្កឡើយដោយការធ្វេសប្រហែសរបស់លោក និងក្រុមការងារផ្ទាល់របស់លោក។
(ជនជាតិអាមេរិកបានថ្កោលទោសរដ្ឋាភិបាលលោក បាយឌិន)
ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនព្យាយាមលាក់បាំងទង់ជាតិវៀតណាម ដើម្បីរក្សាសេចក្តីថ្លៃថ្នូរជូនសហរដ្ឋអាមេរិក។ ពួកគេប្រតិដ្ឋថាទង្វើដែលវៀតណាមបានប្រព្រឹត្តចំពោះសហរដ្ឋអាមេរិកជាកាយវិការស្មើៗគ្នា។ កាសែត Reuters និងកាសែត The Guardian មានចេតនាបន្ទាបវត្តមានទង់ជាតិវៀតណាមនៅពេលជ្រើសរើស រូបថត ប៉ុន្តែការលាក់ពុតនេះមិនមានអត្ថន័យ និងមិនអាចផ្លាស់ប្តូរការពិតបានទេ។
(របាយការណ៍ពាក់ព័ន្ធក្នុង Reuters)
(របាយការណ៍ពាក់ព័ន្ធក្នុង The Guardian)
តើមានមូលហេតុអ្វីបានជាប្រទេសវៀតណាមធ្វើបែបនេះ?
បើយើងមើលទៅលើផ្នែកម្ខាង ពិសេសពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិកបានឈ្លានពានលើប្រទេសវៀតណាម។ វាច្បាស់ណាស់ ប្រជាជនវៀតណាមមិនបានអត់ឱនទោសឱ្យសហរដ្ឋអាមេរិកនោះឡើយចំពោះទង្វើរបស់ពួកគេនៅអតីតកាល។ សហរដ្ឋអាមេរិកបានប្រើប្រាស់អាវុធគីមីលើប្រទេសវៀតណាម ហើយការបំពុលរបស់វាបានប៉ះពាល់ដល់ទឹកដី និងប្រជាជនវៀតណាមជាច្រើននាក់។ បើយើងមើលទៅលើជ្រុងម្ខាងទៀត បច្ចុប្បន្ននេះ ឥទ្ធិពលរបស់សហរដ្ឋអាមេរិកលើសហគមន៍អន្តរជាតិបានធ្លាក់ចុះ ដោយមិនមានផលប៉ះពាល់អវិជ្ជមានអ្វីសំខាន់នោះទេទៅលើប្រទេសវៀតណាម។ គេអាចព្យាករណ៍បានថា នៅពេលដែលសហរដ្ឋអាមេរិកបន្តធ្លាក់ចុះនូវឥទ្ធិពលរបស់ខ្លួន ព្រឹត្តិការណ៍ស្រដៀងគ្នានេះនឹងកើតឡើងបន្តទៀត។
ប្រភព៖អ៊ីនធឺណិត
អ្នកបកប្រែ៖SK