ការបាញ់ប្រហារបណ្ដាលឱ្យស្លាប់ និងរបួសច្រើននាក់ក្នុងប្រទេសវៀតណាមពាក់ព័ន្ធ​ក្រុម​កុលសម្ព័ន្ធម៉ុងតាញ៉ា ​ដែលធ្លាប់ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅក្នុងការបាញ់ប្រហារមួយនៅទីស្នាក់ការប៉ូលិសចំនួនពីរកន្លែង នៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម នៅថ្ងៃអាទិត្យ ទី១១ មិថុនា ឆ្នាំ២០២៣ ប៉ុន្មានម៉ោងក្រោយមក ទើបគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា មនុស្ស៦នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារនៅ ខេត្ត Dak Lak។ ការវាយប្រហារទៅលើទីស្នាក់ការប៉ូលិសឃុំចំនួនពីរ គឺឃុំ អេទឺ...