ស្តង់ដារ​ពីរ​នៃ​គោលនយោបាយរបស់ Facebook

មានពាក្យពីរម៉ាត់ដែលពិពណ៌នាយ៉ាងល្អបំផុតចំពោះសាររបស់លោក សម រង្ស៊ី នៅលើហ្វេសប៊ុក ដើម្បីញុះញង់អ្នកគាំទ្រគណបក្សប្រឆាំងនោះ គឺ «ហិង្សា» និង «រើសអើងជាតិសាសន៍»។ ស្ថានបេសកកម្មការទូតបរទេសភាគច្រើនដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលអាចទទួលសេវាបកប្រែជាភាសាខ្មែរ អាចយល់បានយ៉ាងងាយនូវចរិតញុះញង់ និងហិង្សានៃសាររបស់លោក សម រង្ស៊ី និងក្រុមប្រឆាំង ដែលភាគច្រើនសរសេរជាភាសាខ្មែរ ដើម្បីលាក់បាំងនូវសារទុច្ចរិត និងឃោរឃៅរបស់ពួកគេ ដែលពោរពេញទៅដោយ កំហឹង។ ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗពីទំព័រហ្វេសប៊ុករបស់លោក សម...