សម្តេចតេជោ អំពាវនាវឱ្យប្រធានាធិបតីអាមេរិក​ និងប្រធានាធិបតីអ៊ុយក្រែន​ កុំឱ្យប្រើគ្រាប់បែកចង្កោម, កម្ពុជាធ្លាប់រងការទម្លាក់ប្រមាណ ៣០លានកូនគ្រាប់បែកចង្កោម

នៅទីបំផុតទៅ សហរដ្ឋអាមេរិក បានសម្រេចចិត្តហើយថានឹងបញ្ជូន «គ្រាប់បែកចង្កោម»​ ទៅឱ្យទីក្រុងកៀវ ដើម្បីជួយដល់ប្រតិបត្តិការវាយបក របស់អ៊ុយក្រែនប្រឆាំងកងកម្លាំងរុស្ស៉ី។ គ្រាប់បែកចង្កោមនឹងត្រូវបានផ្ដល់ឱ្យអ៊ុយក្រែនក្រោមកញ្ចប់ជំនួយយោធាថ្មីនៃរដ្ឋបាលលោក ចូបៃដិនមានទំហំ៨០០លានដុល្លារខណៈអ៊ុយក្រែនផ្ទាល់បានសន្យាថានឹងមិនប្រើប្រាស់គ្រាប់បែកចង្កោមនេះនៅក្នុងទឹកដីរុស្ស៉ីនោះទេ។ ក៏ប៉ុន្តែ សម្ព័ន្ធមិត្តអាមេរិកមួយចំនួនដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ នូវែលសេឡង់ រួមទាំងកាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃ អនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោមបានបង្ហាញជំហរជំទាស់ទៅនឹងការប្រើប្រាស់អាវុធប្រភេទនេះនៅក្នុងសង្រ្គាមអ៊ុយក្រែនរីឯអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបាននាំគ្នាថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋបាលលោក បៃដិន។ តើអ្វីទៅជាគ្រាប់បែកចង្កោម? គ្រាប់បែកចង្កោម គឺជាប្រភេទគ្រាប់បែកដែលអាចទម្លាក់ចេញពីយន្ដហោះ ឬបាញ់ចេញពីកាំភ្លើងធំ ដោយវាអាចបញ្ចេញគ្រាប់បែកតូចៗរប៉ាត់រប៉ាយ លើទំហំ...