មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា ការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា

ក្នុងដំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានកសាង និងបន្សល់ទុកស្នាដៃច្រើនរាប់មិនអស់ និងមិនអាចកាត់ថ្លៃបាន សម្រាប់កម្ពុជាសម័យបច្ចុប្បន្ន និងជាមូលដ្ឋានសម្រាប់កម្ពុជាទំនើប នាពេលអនាគត។ ការយកជីវិតជាដើមទុនចូលរួម និងដឹកនាំរំដោះប្រជាជនខ្មែរពីការឈ្លានពានរបស់បរទេសនិងការសម្លាប់រង្គាលរបស់ខ្មែរក្រហម ដោយឆ្លងកាត់១០៥សមរភូមិប្រយុទ្ធ រហូតពិការភ្នែកម្ខាង, ការផ្តួចផ្តើមចរចាររកសន្តិភាពរវាងភាគីជម្លោះខ្មែរអស់រយៈពេល៤ឆ្នាំ រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីដំណោះស្រាយជម្លោះនៅកម្ពុជា, ការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃដែលសម្លាប់ខ្មែរគ្នាឯងរយៈពេល៣០ឆ្នាំនៅកម្ពុជា, ការបង្រួបបង្រួមជាតិ ឯកភាពទឹកដី នាំសន្តិភាពពេញលេញ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ, ការផ្តើមជំនះ និងដឹកនាំកំណែទម្រង់របបសេដ្ឋកិច្ច និងនយោបាយកម្ពុជា...