ដើមហេតុនៃសង្គ្រាម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាមួយនឹងការចូលរួមរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ

ឬសគល់នៃទំនាស់រវាង ជនជាតិជ្វីហ្វនៅអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន វាជាទំនាស់មួយចាស់ជាងគេបង្អស់មួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ ស្ថានការណ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្តឡើងកម្តៅជាថ្មីម្តងទៀត ហើយរឿងនេះវាមិនមែនជារឿងថ្មីនោះទេ វាជារឿងដដែលមកហើយ ។ មែនទែនទៅ នៅតំបន់ភូមិភាគ ដើមបូព៌ាមួយនេះ ពោល គឺចាប់ផ្តើមឡើងតាំងពី ឆ្នាំ១៩៤៨ មកម្ល៉េះ គឺមួយថ្ងៃក្រោយនៃការបង្កើតរដ្ឋអ៊ីស្រាអែល។ ពួកអារ៉ាប់នៅជុំវិញអ៊ីស្រាអែល មិនដែលបំភ្លេចគំនិតណាមួយ ក្នុងការកំទេច និងលប់បំបាត់ប្រទេសជ្វីហ្វមួយនេះ ចេញពីផែនទីពិភពលោកនោះទេ ប៉ុន្តែអ្វីដែលបណ្តាពួកអារ៉ាប់ទំាងនោះ...