Day: January 29, 2024
ICJ រកឃើញថាសំណុំរឿងអាហ្វ្រិកខាងត្បូង ប្ដឹងអ៉ីស្រាអែល ក្នុងសំណុំរឿងប្រល័យពូជសាសន៍មានមូលដ្ឋានគ្រប់គ្រាន់ហើយ
អាហ្វ្រិកខាងត្បូង កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូកន្លងទៅនេះបានដាក់ពាក្យបណ្ដឹងមួយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ជុំវិញ ការចោទប្រកាន់ថាអ៉ីស្រាអែលបានប្រព្រឹត្តបទប្រល័យពូសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ អាហ្រ្វិកខាងត្បូង ក៏បានអះអាងដែរថាសកម្មភាព និងការមិនអើពើ របស់អ៉ីស្រាអែលគឺមានចរិតលក្ខណៈជាអំពើប្រល័យពូជសាសន៍ ដោយសារតែអ៉ីស្រាអែលមានចេតនាសម្លាប់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ បើតាមក្រសួងសុខាភិបាលហ្កាហ្សា ប្រតិបត្តិការយោធារបស់អ៉ីស្រាអែល បានសម្លាប់មនុស្សកើនដល់ ២១,៦៧២នាក់ហើយ ក្នុងនោះភាគច្រើនជា ស្ត្រី និងកុមារ ចាប់តាំងពីយោធាអ៉ីស្រាអែល បើកការវាយប្រហារសងសឹកនឹងក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧...