ICJ រកឃើញថាសំណុំរឿងអាហ្វ្រិកខាងត្បូង ប្ដឹងអ៉ីស្រាអែល ក្នុងសំណុំរឿងប្រល័យពូជសាសន៍មានមូលដ្ឋានគ្រប់គ្រាន់ហើយ

អាហ្វ្រិកខាងត្បូង កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូកន្លងទៅនេះបានដាក់ពាក្យបណ្ដឹងមួយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ជុំវិញ ការចោទប្រកាន់ថាអ៉ីស្រាអែលបានប្រព្រឹត្តបទប្រល័យពូសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ អាហ្រ្វិកខាងត្បូង ក៏បានអះអាងដែរថាសកម្មភាព និងការមិនអើពើ របស់អ៉ីស្រាអែលគឺមានចរិតលក្ខណៈជាអំពើប្រល័យពូជសាសន៍ ដោយសារតែអ៉ីស្រាអែលមានចេតនាសម្លាប់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។

បើតាមក្រសួងសុខាភិបាលហ្កាហ្សា ប្រតិបត្តិការយោធារបស់អ៉ីស្រាអែល បានសម្លាប់មនុស្សកើនដល់ ២១,៦៧២នាក់ហើយ ក្នុងនោះភាគច្រើនជា ស្ត្រី និងកុមារ ចាប់តាំងពីយោធាអ៉ីស្រាអែល បើកការវាយប្រហារសងសឹកនឹងក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ មនុស្ស ១,១៤០នាក់ ក្នុងភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្ស ២៥០នាក់ជាចំណាប់ខ្មាំង ហើយ ១២៩នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំងនេះ កំពុងជាប់ឃុំនៅហ្កាហ្សា នៅឡើយ។

កាលពីសប្ដាហ៍មុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICJបានបើកសវនាការបឋមទៅលើសំណុំរឿងដែលប្ដឹងដោយរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ករណីចោទអ៊ីស្រាអែល ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល វាយសងសឹកលើពួកហាម៉ាស់។ ICJ ឬគេស្គាល់ជាទូទៅថាតុលាការពិភពលោក ជាស្ថាប័នកំពូលមួយរបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋ។ព្រមពេលជាមួយគ្នា ក្រសួងការបរទេសអ៉ីស្រាអែល បាននិយាយនៅក្នុងការបញ្ចេញប្រតិកម្មរបស់ខ្លួនថាការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូង គឺជារឿងមិនពិត និងគ្មានមូលដ្ឋានអ្វីទាំងអស់។ប៉ុន្តែ ICJ រកឃើញថាសំណុំរឿងនេះមានមូលដ្ឋានគ្រប់គ្រាន់ហើយ ICJ នឹងមិនច្រានចោលករណីនេះដូចដែលអ៊ីស្រាអែលបានស្នើសុំនោះទេ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានប្រតិកម្មទៅនឹងសេចក្តីសម្រេចបណ្តោះអាសន្នរបស់ ICJ ដែលបញ្ជាក់ថាអាហ្វ្រិកខាងត្បូងប្ដឹងអីស្រាអែលគឺ”ខុសនិងបង្កហេតុ”ទស្សនៈរបស់យើងគឺថា សកម្មភាពរបស់អ៊ីស្រាអែលនៅហ្កាហ្សាមិនអាចត្រូវបានពណ៌នាថាជាអំពើប្រល័យពូជសាសន៍ទេ។ រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងNaledi Pandorតបទៅវិញថាប្រតិកម្មលោកខាងលិច បានបង្ហាញពុតត្បុតរបស់ពួកគេ ពួកគេមិនគោរពលើច្បាប់អន្តរជាតិទេនៅពេលដែលវាមិនសមនឹងពួកគេ។យើងមិនអាចនិយាយថា អធិបតេយ្យភាពសំខាន់សម្រាប់អ៊ុយក្រែន ប៉ុន្តែមិនសំខាន់សម្រាប់ប៉ាឡេស្ទីនទេ។

 

Bun

Leave a Reply

Your email address will not be published. Required fields are marked *

twenty − eighteen =

This site uses Akismet to reduce spam. Learn how your comment data is processed.