ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហភាពអឺរ៉ុបស្នើឱ្យសហរដ្ឋអាមេរិកកាត់បន្ថយជំនួយយោធាដល់អ៊ីស្រាអែល

បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារអស់រយៈពេលជាច្រើនខែលើប៉ាឡេស្ទីនមក សហរដ្ឋអាមេរិកបានចាប់ផ្ដើមបាក់មុខបាក់មាត់លើឆាកអន្តរជាតិ ជាពិសេសកាលពីពេលថ្មីៗនេះពួកគេបានប្រើប្រាស់សិទ្ធិពិសេស (Veto) ជាថ្មីម្ដងទៀតលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងបទឈប់បាញ់ជាបន្ទាន់មួយក្នុងតំបន់ហ្កាហ្សា ដោយលោកស្រី Linda Thomas-Greenfield លើកឡើងថាវាមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នោះទេ។ កាលពីពេលថ្មីៗនេះ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានធ្វើការអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យកាត់បន្ថយការផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ីស្រាអែល ដោយសារតែជនស៊ីវិលស្លាប់បាត់បង់ជីវិតខ្ពស់នៅក្នុងសង្គ្រាមរបស់ខ្លួននៅហ្គាហ្សា។ លោកបានរំលឹកអំពីសម្ដីរបស់លោក Joe Biden អំពីបញ្ហានេះដោយលោក Biden បានលើកឡើងថា កាយវាយតបរបស់អ៊ីស្រាអែល លើពួកហាម៉ាសកាលពីដើមខែតុលាកន្លងទៅ...

ការពិតស្ដីពីការជ្រាតជ្រែករបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា

បន្ទាប់ពីមានរដ្ឋប្រហារយោធារកាលពីខែកុម្ភៈ ឆ្នាំ២០២១ មក ប្រទេសមីយ៉ាន់ម៉ា ហាក់ដូចធ្លាក់ចូលក្នុងជ្រោះដ៏ជ្រៅដែលមើមិនឃើញផ្លូវដើរចេញវិញនោះឡើយ។ រយៈពេលជាងបីឆ្នាំមកនេះ ប្រទេសមួយនេះបានធ្លាក់ចូលទៅក្នុងភាពវឹកវរ អស្ថិរភាពសង្គម ការបះបោរ ជម្លោះផ្នែកយោធារ ការបាញ់ប្រហារ និងភាពអនាធិបតេយ្យបានកើតឡើងជាច្រើនកន្លែង ទោះបីជាមានការស្នើសុំឱ្យមានបទឈប់បាញ់ ឬចរចារណាមួយក្ដី ក៏បញ្ហាមួយនេះហាក់ដូចជាមិនទាន់រកច្រកចេញឃើញនៅឡើយទេ។ ជាការពិតទៅសង្គ្រាមស៊ីវិលបានកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាតាំងពីឆ្នាំ១៩៤៨ មកម្លេះ ដែលជាការប្រយុទ្ធគ្នារវាង រដ្ឋាភិបាល និងអង្គការប្រដាប់អាវុធជនជាតិភាគតិច (Ethnic Armed Organizations –...