ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហភាពអឺរ៉ុបស្នើឱ្យសហរដ្ឋអាមេរិកកាត់បន្ថយជំនួយយោធាដល់អ៊ីស្រាអែល

បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារអស់រយៈពេលជាច្រើនខែលើប៉ាឡេស្ទីនមក សហរដ្ឋអាមេរិកបានចាប់ផ្ដើមបាក់មុខបាក់មាត់លើឆាកអន្តរជាតិ ជាពិសេសកាលពីពេលថ្មីៗនេះពួកគេបានប្រើប្រាស់សិទ្ធិពិសេស (Veto) ជាថ្មីម្ដងទៀតលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងបទឈប់បាញ់ជាបន្ទាន់មួយក្នុងតំបន់ហ្កាហ្សា ដោយលោកស្រី Linda Thomas-Greenfield លើកឡើងថាវាមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នោះទេ។

កាលពីពេលថ្មីៗនេះ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានធ្វើការអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យកាត់បន្ថយការផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ីស្រាអែល ដោយសារតែជនស៊ីវិលស្លាប់បាត់បង់ជីវិតខ្ពស់នៅក្នុងសង្គ្រាមរបស់ខ្លួននៅហ្គាហ្សា។ លោកបានរំលឹកអំពីសម្ដីរបស់លោក Joe Biden អំពីបញ្ហានេះដោយលោក Biden បានលើកឡើងថា កាយវាយតបរបស់អ៊ីស្រាអែល លើពួកហាម៉ាសកាលពីដើមខែតុលាកន្លងទៅ គឺ«លើសពីចំណុចកំពូលហើយ»។ ស្របពេលជាមួយគ្នានេះដែរ មន្រ្តីរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ក៏កំពុងតែនិយាយតៗគ្នាផងដែរថាប្រជាជនស្លូតត្រង់ច្រើនណាស់បានបាត់បង់ជីវិត។

លោក Borrell បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីជំនួយអភិវឌ្ឍន៍សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលថា «វាជាការប្រសើរ ប្រសិនបើយើងទាំងអស់គ្នាជឿថាមនុស្សជាច្រើនកំពុងត្រូវបានសម្លាប់ ប្រហែលជាយើងគួរតែផ្តល់អាវុធតិចជាងមុន ដើម្បីការពារមនុស្សយ៉ាងច្រើន”។ លោកបានបន្ថែមទៀតថា «ប្រសិនបើសហគមន៍អន្តរជាតិជឿថា នេះគឺជាការសម្លាប់ មនុស្សច្រើនពេកកំពុងត្រូវបានសម្លាប់ ប្រហែលជាយើងត្រូវគិតអំពីការផ្តល់អាវុធហើយ»។
គួររំឡឹកដែរថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់អាវុធបរទេសដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ដោយការផ្តល់នូវជំនួយយោធាចំនួន 3,8 ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដោយរួមបញ្ចូលចាប់ពីយន្តហោះចម្បាំងរហូតដល់គ្រាប់បែកដ៏មានឥទ្ធិពល។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មិនបានស្តាប់តាមការអង្វរណាមួយ ដើម្បីកាត់បន្ថយជំនួយបែបនេះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានការពារគោលនយោបាយរបស់សហរដ្ឋអាមេរិក ដោយនិយាយថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់អ្វីៗគ្រប់យ៉ាង (សមត្ថភាពអតិបរមា)ដើម្បីទទួលបានជោគជ័យក្នុងការកែប្រែឥរិយាបទរបស់អ៊ីស្រាអែល។

នៅក្នុងសុន្ទរកថារបស់លោកនៅទីក្រុងប្រ៊ុចសែល លោក Borrell ក៏បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដោយនិយាយថាលោកមិនស្តាប់ការអង្វរឱ្យធ្វើបន្ថែមទៀតដើម្បីការពារជនស៊ីវិលនោះទេ។

នៅក្នុងសុន្ទរកថារបស់លោកនៅទីក្រុងប្រ៊ុចសែល លោក Borrell ក៏បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយនិយាយថាលោកមិនស្តាប់ការស្នើសុំក្នុងការការពារប្រជាជនស្លូតត្រង់នោះឡើយ។ លោកនិយាយដោយ​បង្ហាញ​ការ​ខឹង​សម្បារ និង​រំជួល​ចិត្តថា «គ្រប់គ្នាទៅទីក្រុង Tel Aviv សុំអង្វរកុំធ្វើបែបហ្នឹង ត្រូវការពារជនស៊ីវិល កុំសម្លាប់ពួកគេ។ តើមានប៉ុន្មាននាក់ទៀត? តើអ្វីជាស្តង់ដារ?» ប៉ុន្តែលោក Benjamin Netanyahu មិនស្ដាប់នោះឡើយ។

លោក Netanyahu បានអំពាវនាវឱ្យមានការជម្លៀសជនស៊ីវិលប៉ាឡេស្ទីនចេញពីតំបន់ Rafah នៃតំបន់ Gaza ដែលជាតំបន់ដែលមនុស្សអាចជ្រកកោនចុងក្រោយក្នុងតំបន់នោះ ប៉ុន្តែលោក Borrell ចោទសួរថា តើជម្លាសដោយរបៀបណា? ជម្លាសទៅឋានព្រះច័ន្ទ? តើពួកគេនឹងជម្លៀសមនុស្សទាំងនេះទៅឯណា?”

ទោះបីជាមានការស្នើសុំ និងទទូចឱ្យមានការកាត់បន្ថយ ឬបញ្ឈប់តែម្ដង់ចំពោះការផ្ដល់សព្វាវុធដល់ប្រទេសអ៊ីស្រាអែលយ៉ាងណាក្ដី ក៏គ្មាននរណាម្នាក់អាចដាក់ចេញនូវការសន្និដ្ឋានណាមួយនៅឡើយទេថាតើសហរដ្ឋអាមេរិកនឹងធ្វើតាមឬយ៉ាងណា? មានច្បាប់ជាច្រើនរបស់សហរដ្ឋអាមេរិកដែលទាមទារឱ្យមានការត្រួតពិនិត្យ និងកាត់ផ្តាច់ជំនួយផ្នែកយោធាដល់ប្រទេសណាមួយដែលប្រើប្រាស់ប៉ះពាល់ ឬរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដែលចោទជាសំណួរថាហេតុអ្វីបានជាលោក Biden បង្កើតយន្តការដាច់ដោយឡែកទាំងស្រុងដើម្បីអនុវត្តស្តង់ដារ (Double Standard) ដូចគ្នារបស់សមាជិកសភាអាមេរិក និងផ្ទាល់ខ្លួនរបស់គាត់។ ការណ៍នេះបញ្ជាក់ថា ការកាត់បន្ថយជំនួយសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ហាក់ដូចជាមិនស្ថិតក្នុងគម្រោងរបស់លោក Biden នៅឡើយទេ។

ចាប់តាំងពីការវាយប្រហារបកទៅលើក្រុមហាម៉ាស់មក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនហាក់ដូចជាមានការខ្វែងគំនិតគ្នាច្រើនជាពិសេសទៅលើបច្ចុប្បន្នភាពនៃសង្គ្រាម។ គិតមកទល់ពេលនេះមានប្រទេសជាច្រើនដែលជាសមាជិករបស់សហភាពអ៊ឺរ៉ុបកំពុងតែតាមដាន និងពិចារណាអំពីជំហានបន្ទាប់ ប្រទេសមួយក្នុងចំណោមនោះ ពោលគឺប្រទេសហូឡង់កំពុងពិចារណាអំពីការឈប់នាំចេញយន្តហោះ F-35 ទៅកាន់អ៊ីស្រាអែលដោយតុលាការហូឡង់បានលើកឡើងថា «អ៊ីស្រាអែលមិនបានព្យាយាមការពារជនស្លូតត្រង់នោះឡើយ»។ ចំណែកប្រទេសអ៊ីតាលីវិញ បានបញ្ឈប់រាល់ការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ យោងតាម រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani។

សង្រ្គាមមិនអាចផ្ដល់ផលប្រយោជន៍ដល់ប្រទេសជម្លោះណាមួយនោះឡឡើយ ប៉ុន្តែវាតែងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទី៣។ ដរាបណាសហរដ្ឋអាមេរិកមិនព្យាយាមស្វែងរកដំណោះស្រាយ និងនៅបន្តនៅពីក្រោយអ៊ីស្រាអែល ការប្រយុទ្ធគ្នានេះនឹងមិនអាចបញ្ចប់ក្នុងពេលខាងមុខនោះឡើយ ហើយអ្នកដែលរងទុក្ខវេទនាបំផុតនោះ គឺប្រជាជនស្លួតត្រង់។
អ្នកនិពន្ធ:SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

two + fifteen =

This site uses Akismet to reduce spam. Learn how your comment data is processed.