Month: June 2024

ហេតុអ្វីបានជាខ្ញុំប្តឹងលោក Joe Biden ពីបទចូលរួមគំនិតក្នុងការសម្លាប់ប្រល័យពូជសាសន៍នៅហ្គាហ្សា
ខ្ញុំបានសន្យាជាមួយសមាជិកគ្រួសាររបស់ខ្ញុំដែលនៅរស់រានមានជីវិតនៅហ្គាហ្សាថា ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងតាមលទ្ធភាពដែលខ្ញុំមានដើម្បីតស៊ូមតិជំនួសពួកគេ។ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៣ ខ្ញុំនៅតែរំជួលចិត្តពីការស្លាប់របស់មីងជាទីស្រលាញ់របស់ខ្ញុំ An’am និងបងប្អូនជីដូនមួយរបស់ខ្ញុំ Hani, Wafaa និង Hoda នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ខ្ញុំបានសម្រេចចិត្តប្តឹងរដ្ឋបាលរបស់លោក Biden ជុំវិញភាពស្មុគស្មាញពាក់ព័ន្ធនឹងយុទ្ធនាការយោធាដ៏ឃោរឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ នៅថ្ងៃទី២៦ ខែមករា នៅថ្ងៃដដែល តុលាការយុត្តិធម៌អន្តរជាតិបានកាត់ក្តីថា អ៊ីស្រាអែលអាចមានទោសពីបទប្រល័យពូជសាសន៍នៅហ្គាហ្សា ខ្ញុំបានផ្តល់សក្ខីកម្មនៅក្នុងតុលាការរួមជាមួយដើមបណ្តឹងជនជាតិអាមេរិក-ប៉ាឡេស្ទីន និងប៉ាឡេស្ទីនជាច្រើននាក់ទៀតនៅហ្គាហ្សា។ ដើមបណ្តឹងរបស់ខ្ញុំរួមមាន អង្គការសិទ្ធិមនុស្ស ការពារកុមារអន្តរជាតិ-ប៉ាឡេស្ទីន...

ស្ថានភាពនៅតំបន់ឈ្លានពាននៃតំបន់ហ្គាស្សា និងការយល់ឃើញរបស់សហគមន៍អន្តរជាតិ
ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្សល់នូវទុក្ខវេទនាជាច្រើនដល់ប្រជាជនស្លូតត្រង់ពិសេសក្រុមមនុស្សដែលរស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមទិន្ន័យរបស់អង្គការសហប្រជាជាតិគិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះ មនុស្សប្រមាណជាងពីរលាននាក់ត្រូវបានភៀសខ្លួនចេញពីផ្ទះរបស់ខ្លួនដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព ដោយក្នុងនោះមនុស្សជាមួយលាននាក់ត្រូវបានជម្លៀសទៅកាន់តំបន់ Rafaf ខណៈពេលដែលប្រជាជនជាច្រើកំពុងជួបគ្រោះទុរ្ភិក្ស។ សកម្មភាពប្រជាជនប៉ាលេស្ទីនជម្លៀសចេញទៅតំបន់មានសុវត្ថិភាព ដើម្បីជាជំនួយដល់ការបញ្ចប់សង្គ្រាម និងជួយសង្គ្រោះដល់ប្រជាជនស្លូតត្រង់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកំពុងតែរៀបចំសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី «ការបញ្ឈប់ការសម្លាប់នៅតំបន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សា» ប៉ុន្តែហាក់មិនមានឥទ្ធិពលអ្វីទៅលើប្រទេសអ៊ីស្រាអែលនោះឡើយ។ ស្របពេលជាមួយគ្នានេះ មានអ្នកការទូតជាច្រើនរួមទាំងលោក Josep Borrell ដែលជាអ្នកការទូតល្បីឈ្មោះមួយរូបរបស់សហភាពអឺរ៉ុប បានជំរុញឱ្យអ៊ីស្រាអែលបញ្ចប់ប្រតិបត្តិការយោធានៅ Rafah...