ការដកខ្លួនរបស់លោក Biden លាតត្រដាងការពិតដែលមិនអាចទ្រាំទ្របានរបស់អាមេរិក

ការដកខ្លួនរបស់លោក Biden លាតត្រដាងការពិតដែលមិនអាចទ្រាំទ្របានរបស់អាមេរិក ក្រោមសម្ពាធយ៉ាងខ្លាំងនៅផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យ លោក Biden ប្រធានាធិបតីអាមេរិកបច្ចុប្បន្នបានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នៅថ្ងៃទី ២១ខែកក្កដា ហើយបានគាំទ្រលោកស្រី Harris អនុប្រធានាធិបតីជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។ លោក Biden បានចេញសេចក្តីថ្លែងការណ៍នៅលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលថា ដើមឡើយលោកមានបំណងស្វែងរកការបន្តអាណត្តិ ប៉ុន្តែដើម្បីផលប្រយោជន៍ដ៏ធំបំផុតរបស់គណបក្សប្រជាធិបតេយ្យ និងប្រទេសជាតិ លោកបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោត។ បន្ទាប់មក លោក Biden ក៏បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមទៀតតថា...