ការដករដ្ឋាភិបាលចេញពី CLV-DTA ហើយនេះគឺជាយុទ្ធសាស្ត្រមួយដើម្បី ‘ដកអាវុធ’ ពីគណបក្សប្រឆាំង

ការដករដ្ឋាភិបាលចេញពី CLV-DTA ហើយនេះគឺជាយុទ្ធសាស្ត្រមួយដើម្បី ‘ដកអាវុធ’ ពីគណបក្សប្រឆាំង ជាការពិតណាស់ ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) បានបិទបញ្ចប់ភាពតានតឹងខ្លាំងនៅលើទស្សនៈនយោបាយ ដែលក្រុមប្រឆាំងបានព្យាយាមយករឿង CLV-DTA បំភ័ន្តមតិមហាជន និងធ្វើជារបៀបវារៈនយោបាយវាយប្រហាររាជរដ្ឋាភិបាល។ ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក៏ជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលជាអ្នកផ្ចុចផ្ដើមនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ធ្វើឡើងដោយមានការប្រៀបធៀបនូវទិដ្ឋភាពនយោបាយមុននិងក្រោយការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងអន្តររដ្ឋនេះ...