Day: May 6, 2025
តើការសរសេរញុះញង់លើសន្លឹកលុយក្រដាស១,០០០រៀល ជាអន្ទាក់របស់ក្រុមជ្រុលនិយម ដើម្បីចង់បង្ខូចកម្ពុជា ដែរឬទេ?
នៅពេលដែលប្រទេសកម្ពុជា កំពុងបង្ហាញពិភពលោកនូវរូបភាពវិជ្ជមានគួរឱ្យកោតសរសើរ នៃលំហសិទ្ធិសេរីភាពសារព័ត៌មានរបស់ខ្លួននោះ, ក្រុមជ្រុលនិយម បានបង្កើតរូបភាពអវិជ្ជមានមួយដើម្បីប៉ុនប៉ងចង់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។ ស្របពេលដែលទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៥ ឈានមកដល់ថ្ងៃទី៣ ឧសភា ក្រសួងព័ត៌មាន ក៏មានដំណឹងល្អរបស់ខ្លួនប្រកាសប្រាប់ទៅសាធារណជន និងពិភពលោកវិញផងដែរ ជុំវិញស្ថានភាពល្អប្រសើរនៃលំហសិទ្ធិសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា។ វិស័យសារព័ត៌មានរបស់កម្ពុជាក្នុងអាណ្ណត្តិដឹកនាំរាជរដ្ឋាភិបាលទី៧ ត្រូវបានគេកត់សម្គាល់ថា ត្រូវបានកែទម្រង់និងការជួយតម្រង់ទិស, បង្កើតវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងលំហសេរីភាព និងការទទួលខុសត្រូវក្នុងការសរសេរអត្ថបទ ជាពិសេសការបំពេញវិជ្ជាជីវៈ និងក្រមសីលធម៌ដ៏ត្រឹមត្រូវ ប្រកបដោយភាពថ្លៃថ្នូរ។ ក្រសួងព័ត៌មាន ក្នុងសេចក្តីប្រកាសថ្ងៃទី៣០...