កម្ពុជា និងថៃ យល់ព្រមដកកងទ័ពចេញពីប្រាសាទតាមាន់ធំ ក្រោយកិច្ចពិភាក្សា

មន្ត្រីយោធាកម្ពុជា និងថៃ បានបើកកិច្ចពិភាក្សាមួយកាលពីថ្ងៃសុក្រ ទី២ ខែឧសភា ដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយបន្ទាប់ពីនោះរដ្ឋាភិបាលទាំង២បានឯកភាពគ្នាដកកងទ័ពរបស់ខ្លួនចេញពី ប្រាសាទតាមាន់ធំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានផ្ដល់ព័ត៌មានសង្ខេបខ្លី ក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការកិច្ចការព្រំដែនថៃ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ជាមួយការកត់សម្គាល់ថាកិច្ចពិភាក្សាផ្តោតលើការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនក្បែរប្រាសាទ។ កិច្ចប្រជុំនោះក៏មានការចូលរួមផងដែរពីសំណាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក...